រាល់ពេលចេញបទចម្រៀងថ្មីៗម្តងៗ N.John តែងតែរំលេចជាមួយក្បាច់រាំដ៏អស្ចារ្យរបស់ខ្លួនបញ្ចូលជាមួយផងដែរ ដើម្បីមើលមកប្លែកភ្នែក ចម្លែកអារម្មណ៍ និងគួរជាទីចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ។ ជាក់ស្តែងកាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៥ កន្លងមកនេះ N.John បានទំលាក់បទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា « Sweet Love » ជាមួយនិងការតែងតែនិពន្ធបទចម្រៀងថ្មី និងក្បាច់រាំដ៏ទាក់ទាញ ធ្វើឱ្យអ្នកទស្សនាជក់ចិត្តឌិតអារម្មណ៍ ។

គ្រាន់តែបើក្បាលបទចម្រៀង « Seet Love » ភ្លាម តារាចម្រៀងលោក N.John បានបញ្ចេញនូវក្បាច់រាំដ៏អស្ចារ្យជាមួយនិងបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ ដែលបានសំងំហាត់រៀននៅទឹកដីអាមេរិក មើលទៅពិតជាប្លែកភ្នែកណាស់ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តស្តូកតែម្តង ។
លោក N.John ត្រូវមហាជនស្គាល់ថាជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានឈ្មោះពិតថា សុវត្ថិ មុនីនាគ បានចាកចេញទៅរៀនផ្នែកតន្រ្តីចម្រៀងនៅ សហរដ្ឋអាមេរិក យូរមកហើយ រាល់ពេលបទចម្រៀងរបស់លោកចេញផ្សព្វផ្សាយម្តងៗ គឺទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ដោយសារតែលោកបានផលិតបទចម្រៀងត្រូវនឹងចំណងចំណូលចិត្តអ្នកគាំទ្រសម័យថ្មី ។ N.John កំពុងបំបុកទីផ្សារចម្រៀងខ្លាំងនៅក្រៅប្រទេស ដោយបានចេញនូវបទចម្រៀងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ ហើយបទចម្រៀងរបស់លោក ត្រូវបានបណ្តាលអ្នកផលិតមាតិការនៅក្រៅប្រទេសជាច្រើនយកទៅ Reaction ។
លោក សុវត្ថិ មុនីនាគហៅ N.John ដែលកំពុងសិក្សានិងរស់នៅ សហរដ្ឋអាមេរិក ដើម្បីក្រេបយកចំណេះដឹងផ្នែកតន្រ្តីមកពង្រើកកេរ្តិ៍ឈ្មោះខ្លួនឱ្យកាន់តែល្បីសុះសាយ ។ តោះទៅទស្សនាវិដេអូចម្រៀងថ្មីរបស់ N.John ក្នុងបទចម្រៀង « Sweet Love » ទាំងអស់គ្នាថា ក្បាច់រាំ និង បទចម្រៀងរបស់លោកអស្ចារ្យកម្រិតណា ?៕



