អ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រយុទ្ធផ្លូវអាកាសរបស់ខ្លួនលើទីក្រុងតេអេរ៉ង់ ៥ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏អាក្រក់មួយព្រមានអ្នករស់នៅក្នុងទីក្រុងឱ្យជម្លៀសខ្លួនចេញ។

លោក Trump បានសរសេរកាលពីយប់ថ្ងៃច័ន្ទថា “អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអែរបានទេ” ។ ការព្រមានរបស់លោក មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ពីកិច្ចប្រជុំកំពូលG7 នៅប្រទេសកាណាដា។
“គ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុង តេអេរ៉ង់ ជាបន្ទាន់!” លោក ត្រាំ បានបន្ថែម។
ក្រោយមកលោក Trump បានបដិសេធរបាយការណ៍ដែលថា លោកបានប្រញាប់ប្រញាល់ត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីធ្វើការលើបទឈប់បាញ់មួយ ដោយនិយាយថា ការចាកចេញដំបូងរបស់គាត់ “មិនមានជាប់ពាក់ព័ន្ធជាមួយបទឈប់បាញ់ទេ។

មុននេះ យោធាអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាជនប្រហែល 330,000 នាក់នៃសង្កាត់មួយនៅកណ្តាលទីក្រុងឱ្យជម្លៀសចេញ។ ទីក្រុង តេអេរ៉ង់ គឺជាទីក្រុងធំជាងគេមួយនៅមជ្ឈិមបូព៌ា ដែលមានប្រជាជនប្រមាណ ៩.៥ លាននាក់។
អ៊ីស្រាអែលនិយាយថា ការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួនទៅលើមេដឹកនាំយោធាកំពូលៗរបស់អ៊ីរ៉ង់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងកម្មវិធីមីស៊ីលផ្លោង គឺចាំបាច់ដើម្បីការពារសត្រូវដ៏យូរអង្វែងរបស់ខ្លួនពីការខិតទៅជិតការកសាងអាវុធបរមាណូ។
ការវាយប្រហារបានសម្លាប់មនុស្សយ៉ាងតិច ២២៤នាក់ចាប់តាំងពីថ្ងៃសុក្រ។ អ៊ីរ៉ង់បានសងសឹកដោយបាញ់មីស៊ីលជាង៣៧០គ្រាប់ និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅលើអ៊ីស្រាអែល។ រហូតមកដល់ពេលនេះ មនុស្ស២៤នាក់ត្រូវបានសម្លាប់នៅអ៊ីស្រាអែល និងជាង ៥០០នាក់ទៀតរងរបួស៕



