គ្រងមកុដលើកទី៣ ដេត ស្រីនាថ សន្យាមិនឱ្យប្រវត្តិសាស្រ្តជ្រាំដែលដូចការបោះបង់មកុដធំចំនួន២លើក  ! 

បើទោះបីជាមានរឿងអាស្រូវបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន២លើកមកហើយក្តី កញ្ញា ដេត ស្រីនាថ នៅតែទទួលបានមកុដជាលើកទី៣ ដែលទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ។ 

ដូចដែលមហាជនបានដឹងច្បាស់មកហើយថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន២លើកមកហើយដោយសារតែបញ្ហាជាច្រើន រហូតបានធ្វើឱ្យអ្នកគាំទ្រមានការខឹងសប្បាទៅលើរូបនាង តែទោះជាយ៉ាងណា ដេត ស្រីនាថ នៅតែមិនបោះបង់ក្តីស្រមៃ និងបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ។ 

ជាលទ្ធផលការតស៊ូរបស់ កញ្ញា ដេត ស្រីនាថ ក្នុងវិស័យបវរកញ្ញាជាលើកទី៣នេះ ទោះជាជួបនូវព្យុះភ្លៀងយ៉ាងណា គឺនាងបានក្លាយទៅជាម្ចាស់មកុដ Miss Lakamo Cambodia នៅក្នុងឆ្នាំ២០២៥ នេះ តាមក្តីស្រមៃរបស់ខ្លួនហើយ ។ ជាមួយនិងការគ្រងមកុដជាថ្មីម្តងទៀតនេះ កញ្ញា ដេត ស្រីនាថ ក៏បានប្តេជ្ញាចិត្តថា នឹងបំពេញតួនាទីខ្លួនឱ្យបានល្អ និងមិនឱ្យមានប្រវត្តិសាស្រ្តជ្រាំដែលដូចពេលកន្លងមកទេ ។ 

គួររំលឹកផងដែរថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានប្រាប់នាពេលកន្លងមកថា នាងប្រលូកក្នុងវិស័យបវរកញ្ញាលើកនេះ គឺជាលើកចុងក្រោយហើយ មុននឹងនាងសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការ ពីព្រោះនាងមានក្តីស្រមៃធំដែលចង់ឡើងឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីខកខានឱកាសល្អចំនួន២លើកកន្លងមក ៕