អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលជម្លៀសពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំធ្វើម្ហូបអាហារ និងផ្គត់ផ្គង់សម្ភារៈចាំបាច់មួយចំនួនដល់ពុកម៉ែបងប្អូនរបស់យើង។

ស្ថិតនៅសមរភូមិក្តៅខេត្តឧត្តរមានជ័យ ក្នុងគ្រានេះ អ្នកឧកញ៉ា បានរៀបចំក្រុមការងារ ៥ទីតាំងក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីទួលសុវត្ថិភាព ហើយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពេញការងារយ៉ាងសកម្មញ៉ាប់ដៃញ៉ាប់ជើងរៀបចំអំចិនម្ហូបអាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ។
ឈរលើស្មារតីជាតិនិយមនាពេលនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កំពុងនៅក្បែរបងប្អូនជនភៀសសឹកដល់ទីតាំងផ្ទាល់ រៀបចំម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួនទៀត ដែលបេសកកម្មនេះមានរយៈពេល ៣ខែ ជូនប្រជាពលរដ្ឋ ដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះផងដែរនោះ បានភៀសសឹកទៅកាន់ទីសុវត្ថិភាព នៅខេត្តឧត្តរមានជ័យ៕










