«សម្តេចតេជោ ដែលជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព តែងបាននៅជាប់ ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ ដោយបានចែករំលែកនូវបទពិសោធដ៏មានតម្លៃ ជាពិសេសផ្តល់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាប្រកបដោយថាមពល ភាពបត់បែន និងភាពមុតស្រួច យ៉ាងមានប្រសិទ្ធភាព ដល់កងកម្លាំង ប្រដាប់អាវុធ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងលើសមរភូមិយោធា និងសមរភូមិការទូត»។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៥។
ក្នុងសារលិខិតជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចតេជោ ក្នុងនាមជាអគ្គមគ្គុទ្ទេសក៍ឆ្នើមផុតលេខ ប្រកបដោយវីរភាពដ៏អង់អាចក្លៀវក្លា មោះមុត និងចក្ខុវិស័យដ៏ត្រឹមត្រូវ វែងឆ្ងាយ ដោយបានបន្សល់ទុកនូវមរតកមិនអាចកាត់ថ្លៃបានក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយ កម្ពុជាឱ្យចាកចេញផុតពីភាពបែកបាក់ ការប្រេះឆាសង្គម សង្គ្រាមរ៉ាំរ៉ៃ អំពើប្រល័យពូជសាសន៍ ព្រមទាំងឧបសគ្គ រាប់មិនអស់ និងគំនរទុក្ខសោកនាដកម្មផ្សេងៗ និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេស ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីៗនេះ ដែលសម្តេចតេជោ បានដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ បានបង្ហាញយ៉ាងច្បាស់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ការទទួលខុសត្រូវលើការអនុវត្តភារកិច្ច និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍របស់ជាតិ។
លើសពីនេះ ក្នុងគោលជំហរដ៏និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍របស់ជាតិ។ លើសពីនេះ ក្នុងគោលជំហរដ៏ មោះមុតរឹងមាំក្នុងការការពារបូរណភាពទឹកដី សម្តេចតេជោ ដែលជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព តែងបាននៅជាប់ ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ ដោយបានចែករំលែកនូវបទពិសោធដ៏មានតម្លៃ ជាពិសេសផ្តល់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាប្រកបដោយថាមពល ភាពបត់បែន និងភាពមុតស្រួច យ៉ាងមានប្រសិទ្ធភាព ដល់កងកម្លាំង ប្រដាប់អាវុធ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងលើសមរភូមិយោធា និងសមរភូមិការទូត ព្រមទាំងបាន ស្វះស្វែងរកនូវដំណោះស្រាយដោយសន្តិវិធីនានាទាំងក្នុងផ្លូវច្បាប់ និងផ្លូវការទូត សំដៅបញ្ចប់ជម្លោះប្រដាប់អាវុធ និងទាមទារឱ្យបានមកវិញនូវសន្តិភាពនិងស្ថិរភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសន្តិភាពក្នុងតំបន់ សំដៅ ការពារសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ នេះជាការលើកឡើងក្នុងសារលិខិតជូនពរ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕
