អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការ​ណ៍​ឃ្លាំ​មើល​ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

ស្ថានទូតចិននៅកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួន ក្នុងចូលរួមជាអ្នកសង្កេតការណ៍ ជួយដល់ផ្នែកបច្ចេកទេសដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់របស់កម្ពុជាថៃឈានដល់ការរកដំណោះស្រាយ វិលត្រឡប់មកវិញនូវប្រក្រតីភាព ហើយមិត្តចិនបានយកចិត្តទុកដាក់យ៉ាងខ្លួន លើផលប៉ះពាល់ដល់ប្រជាជន ព្រមទាំងឃ្លាំងមើលតាមដានពីស្ថានភាពព្រំដែន យ៉ាងយកចិត្តទុកដាក់។

នេះជាគូសបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អត្ថបទ៖ ពុទ្ធិកា