កម្ពុជា គ្រោងទិញយន្តហោះ ២០គ្រឿងពីប្រទេសចិន

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Airways និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក Wang Wenbin បញ្ជាក់លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែកញ្ញាយ៉ាងដូច្នេះថា ភាគីទាំងពីរគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។

គួរឲ្យដឹងថា កាលពីខែសីហាកន្លងទៅ កម្ពុជាក៏បានប្រកាសទិញយន្តហោះប៊ូអ៉ិញចំនួន ១០គ្រឿងពីសហរដ្ឋអាមេរិក ស្របពេលកម្ពុជាយកពន្ធសូន្យ លើគ្រប់ទំនិញទាំងអស់របស់អាមេរិក ខណៈអាមេរិកទម្លាក់ពន្ធ ឲ្យកម្ពុជាមកត្រឹម១៩%៕