គេងមិនលក់បកមិនល្ហើយអស់ពេលជាច្រើនថ្ងៃតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដាច់ចិត្តចេញវិដេអូបញ្ជាក់ច្បាស់ៗកុំឱ្យមានការយល់ច្រឡំតទៅទៀតចំពោះរឿងញុះញង់ ។

មុននឹងមានរឿងរ៉ាវទាំងនោះកើតឡើងចំពោះអ្នកនាង ខាត់ សុឃីម គឺនាងធ្លាប់បានបង្ហោះសារនាពេលកន្លងមកថា « ចូរយើងជាខ្មែរទាំងអស់ រួមគ្នាបង្ហោះសារក្រោមចំណងជើងថា « ថ្ងៃឈ្លានពានទឹកដីកម្ពុជា » ឱ្យបានជាង ១៧លានដង ! » ។ រឿងនេះធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតលេចចេញនូវព៏ត៌មានមិនល្អជាច្រើនធ្វើឱ្យ អ្នកនាង ខាត់ សុឃីម មិនសប្បាយចិត្តឡើយ ។
ដោយឡែកនៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦ នេះតារាចម្រៀង ខាត់ សុឃីម បានចេញវិដេអូជាង៤នាទីរបស់ខ្លូនដែលរៀបរាប់លំអិតអំពីរឿងរ៉ាវដែលខ្លួនបានផុសនាពេលកន្លងមករហូតធ្វើឱ្យមានការយល់ច្រឡំ និងផ្ទុះក្លាយទៅជារឿងធំ ។
អ្នកនាង ខាត់ សុឃីម បានចេញមុខបកស្រាយការពិតថា « សុំបកស្រាយបញ្ហារឿងព័ត៌មានទាក់ទងនិងនាងខ្ញុំ ដោយសារឃើញបងប្អូនក៏ដូចជាទស្សនិកជន Call និង Chat មកសួរនាំច្រើន ដូច្នេះនាងខ្ញុំបញ្ជាក់ឱ្យច្បាស់លាស់ កុំឱ្យបន្តយល់ច្រឡំទៀត ហើយក៏អរគុណបងប្អូនទាំងអស់ព្រួយបារម្ភពីនាងខ្ញុំ » ។
ជាមួយគ្នានោះអ្នកនាង ខាត់ សុឃីម ថែមទាំងបាននិយាយថា ការបង្ហោះរបស់នាងនាពេលកន្លងមក គឺជាការបង្ហោះទូទៅទាក់ទងសង្គមជាតិ ដោយមានការឈ្លានពានពីប្រទេសជិតខាងមកលើប្រទេសរបស់ខ្លួន មិនមានចេតនាញុះញង់អ្វីទាំងអស់ ៕


