អែមហួស ! បង្ហាញមុខលើកដំបូងលើឆាក Cambo Rapper ខេម បញ្ចេញស្ទាយថ្មីមិនធ្លាប់មាន 

ជាន់ឆាក Cambo Rapper លើកដំបូងតារាចម្រៀង ខេម បានបង្ហាញនូវក្បាច់រាំជាមួយនិងបទចម្រៀងថ្មី មើលទៅប្លែកភ្នែក រហូតធ្វើឱ្យអ្នកទស្សនាលាន់មាត់ថាអែមគ្រប់ៗគ្នា ។

កន្លងមកទស្សនិកជនធ្លាប់តែឃើញតារាចម្រៀង ខេម ឡើងឆាតតន្រ្តីបង្ហើរសូរសៀងបែបមនោរសញ្ចេតនា កំសត់បែកបាក់ជាដើម…ដោយឡែកថ្មីនេះលោកបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងការប្រឡងចម្រៀងរ៉េប Cambo Rapper ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដោយលោកបានតុបតែងខ្លួនយ៉ាងសង្ហា សមជាយុវវ័យសម័យថ្មី ប្លែក អមជាមួយបទចម្រៀងថ្មី មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ទស្សនិកជនជាច្រើនបានលាន់មាត់សរសើរលោកមិនដាច់ពីមាត់ ថាអែម អស្ចារ្យ មិនធ្លាប់មាន ។ 

លោក ខេម ពិតជារីករាយខ្លាំងណាស់ដែលទទួលបានឱកាសល្អ ចូលរួមសម្តែងនិងច្រៀងជូនបងប្អូនទស្សនិកជនទស្សនាក្នុងការប្រឡងចម្រៀង Cambo Rapper លោកថែមទាំងបាននិយាយថា នេះជាលើកដំបូងហើយដែលលោកចូលរួមកម្មវិធីនេះ សង្ឃឹមថាអ្វីដែលខ្លួនបានធ្វើ ទស្សនិកនឹងគាំទ្រច្រើន ។ 

គួរបញ្ជាក់ផងដែរថា ការសម្តែងនិងច្រៀងរបស់លោក ខេម ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ពិតជាធ្វើឱ្យកក្រើកឆាកចម្រៀងរ៉េបខ្លាំងណាស់ នេះគឺជាការចង់ចាំដ៏ល្អនិងអស្ចារ្យបំផុត ជាមួយបទចម្រៀងល្បីៗ និងការសម្តែងក្បាច់រាំដ៏ឡូយរបស់លោក ដែលសបញ្ជាក់ឱ្យឃើញថា ទោះបីជាស្ថិតក្រោមទម្រង់សិល្បៈចម្រៀងបែបណា​ ក៏លោកធ្វើបានល្អដែរ ៕

5
Promotion