លោក ត្រាំ បញ្ជាឱ្យបើកពន្ធនាគារ Alcatraz ឡើងវិញ សម្រាប់ដាក់អ្នកឃោរឃៅបំផុតរបស់អាមេរិក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដឹកនាំការិយាល័យពន្ធនាគារសហព័ន្ធឱ្យសាងសង់ឡើងវិញ និងបើកឡើងវិញនូវពន្ធនាគារ Alcatraz ដ៏ល្បីនៅឈូងសមុទ្រ San Francisco ដើម្បីធ្វើជា «មន្ទីឃុំឃាំងអ្នកប្រព្រឹត្តអំពើឃោរឃៅ និងឃោរឃៅបំផុតរបស់អាមេរិក»។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី៥ ខែឧសភានេះ។ 

ការសាងសង់ឡើងវិញ និងបើកពន្ធនាគារ ALCATRAZ គឺមិនស្ទាក់ស្ទើរក្នុងការចាក់សោឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុត ហើយរក្សាពួកគេឱ្យនៅឆ្ងាយពីនរណាម្នាក់ដែលពួកគេអាចបង្កគ្រោះថ្នាក់។

ពន្ធនាគារសហព័ន្ធនៅ Alcatraz មានឧក្រិដ្ឋជនអាមេរិកដ៏ល្បីល្បាញដូចជា Al Capone មុនពេលវាត្រូវបានបិទនៅឆ្នាំ ១៩៦៣។ ឥឡូវនេះវាគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ។

យោងតាមលោក ត្រាំ បានឱ្យដឹងថា លោកកំពុងដឹកនាំការិយាល័យពន្ធនាគារ រួមជាមួយនឹងនាយកដ្ឋានយុត្តិធម៌ FBI និង Homeland Security ឱ្យបើកពន្ធនាគារ ALCATRAZ ដែលត្រូវបានពង្រីក និងសាងសង់ឡើងវិញ។

ជម្រាបដែរថា ពន្ធនាគារ Alcatraz ជាពន្ធនាគារដែលមានសុវត្ថិភាពបំផុតរបស់អាមេរិកដោយសារទីតាំងកោះនោះ ទឹកត្រជាក់ និងចរន្តទឹកខ្លាំង។ គ្មានការរត់គេចខ្លួនដោយជោគជ័យណាមួយត្រូវបានកត់ត្រាជាផ្លូវការនោះទេ ទោះបីជាអ្នកទោស ៥ នាក់ត្រូវបានចុះបញ្ជីថា «បាត់ខ្លួន និងសន្មតថាលង់ទឹក»៕

ដោយ៖ ចិន្តា ទីទិ