នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដល់ទីក្រុងបាងកក ដើម្បីថ្លែងសុន្ទរកថាពិសេសក្នុងពិធីបើកសន្និបាតលើកទី៨០ របស់UN-ESCAP

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ […]

ឯកឧត្តម ប៉ែន បូណា៖ សូមអ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយ មានសេចក្តីក្លាហាននិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រហូតមកទល់ពេលនេះនៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត ឯកឧត្តមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃខេមរភាសា និងប្រវត្តិសាស្ត្រខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ អ៊ុ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា។ ក្នុងសារលិខិត, សម្តេចធិបតី និងភរិយា ពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេច និងជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា […]

កម្ពុជា បដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ក្រុមអ្នកជំនាញ UN ដែលថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស

តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ ចេញសេចក្តីថ្លែងការណ៍ព័ត៌មាន៦ចំណុច ស្តីពី «ការអនុវត្តសិទ្ធិ និងសេរីភាពត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ចគោរពនីតិរដ្ឋ»។ ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់កម្ពុជា ថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍សូម ផ្តល់នូវការសង្កេតមួយចំនួន ដូចខាងក្រោម៖ ១. ការចោទប្រកាន់ថា កម្ពុជា “បំពានសិទ្ធិសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំ ដោយសន្តិវិធី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៤០០លានដុល្លារ សម្រាប់ពង្រឹងវិស័យសុខាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤ឆ្នាំនេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៤០០លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល។ សម្តេចបានថ្លែងថា ការពង្រឹងវិស័យសុខាភិបាលមិនថយនោះឡើយ គឺដើរទៅមុខជានិច្ច។ បើតាមសម្តេចធិបតី ការវិនិយោគលើវិស័យសុខាភិបាល គឺជាការជួយសេនាទេវតា ជួយជីវិតប្រជាពលរដ្ឋ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប […]

សម្តេចតេជោ ហ៊ុន សែន៖ មរណភាពរបស់សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនលោកជំទាវ អ៊ុ ផារ៉ាន់ ភរិយា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្តី្រ នៃកម្ពុជា។ ក្នុងសាររំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖”ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមកំ ថា ឯកឧត្តមសាស្ត្រាចារ្យ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗ ទៅគ្រប់មន្ទីរពេទ្យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ រាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។ តែយ៉ាងណា សម្តេចធិបតីគូសបញ្ជាក់ថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា […]

កម្ពុជា ប្រឹងប្រែងដោះសោរសក្តានុពលរបស់យុវជន

រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនក្នុងការដោះសោរសក្តានុពលតាមរយៈការអប់រំ និងឱកាសការងារសមរម្យ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកវេទិកាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក មានរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងពីការការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា […]

លោក មុំ​ អស្សនី ​បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស

លោក មុំ អស្សនី អតីតសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលធ្លាប់រិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស។ លោកបានបញ្ជាក់ផ្ទាល់មាត់ថា អ្វីដែលលោកបាននិយាយក្នុងបណ្តាញសារព័ត៌មាន The Cambodia Daily Khmer និងវិទ្យុអាស៊ីសេរី សុទ្ធតែពាក្យវាយប្រហារបង្កើតរឿង តាមអ្នករៀបចំកម្មវិធីដាក់ឲ្យដូចជាលោក តាំង​សារ៉ាដា​និងលោក ជុន ចាន់បុត្រ ជាដើម។ លោកបានបន្ថែមថា រឿងមួយចំនួនទៀតដែលវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើសម្តេចតេជោ ហ៊ុន […]

សហគ្រិនសង្គមចាស់វស្សាមួយរូបថា កម្ពុជាកំពុងស្ថិតនៅក្នុងសករាជថ្មីនៃការអភិឌ្ឍឥតឈប់ឈរ

លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់ដោយសម្តេចតេជោ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន មានតួនាទីជានាយករដ្ឋមន្ត្រី ជាការទទួលស្គាល់នូវស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជាសហគ្រិនសង្គម។ ក្នុងពេលចូលជួប សម្តេចតេជោ ហ៊ុន សែន […]