ប្តូររូបរាង និងសម្រស់ថ្មី តារាចម្រៀង យក់ ឋិតរដ្ឋា ធ្វើឱ្យកក្រើកឆាក Miss Cosmo Cambodia 2025 ​នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ! 

ស្របពេលដែលការប្រកួតសម្រស់ Miss Cosmo Cambodia 2025 ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តារាចម្រៀង យក់ ឋិតរដ្ឋា មានឱកាសបានចូលរួមសម្តែងនិងច្រៀងក្នុងព្រឹត្តិការណ៍នោះផងដែរ ដែលបង្ហាញឱ្យឃើញថា ការវិលត្រឡប់របស់នាងលើកនេះខ្លាំងមិនធម្មតាទេ ។ 

មួយរយៈពេលចុងក្រោយនេះតារាចម្រៀងកូន៣ យក់ ឋិតរដ្ឋា បានធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានសម្រកគីឡូ និងបានវះកាត់ផ្លាស់ប្តូរសម្រស់ថ្មី ដើម្បីស្វែងរកក្តីស្រមៃធំរបស់ខ្លួនសាជាថ្មី ។ សម្រាប់រាត្រីប្រកួត Miss Cosmo Cambodia 2025 កន្លងមកនេះ តារាចម្រៀង យក់ ឋិតរដ្ឋា មានឱកាសបានចូលរួមសម្តែងនិងច្រៀងនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ តាមរយៈការសម្តែងរបស់នាងជាលក្ខណៈទ្រង់ទ្រាយធំជាលើកដំបូងនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ថា នាងមិនត្រឹមតែអាចច្រៀង និងរាំទៅតាមចង្វាក់ភ្លេងរួមជាមួយក្រុមរាំបានយ៉ាងល្អនៅលើឆាកប៉ុណ្ណោះទេ នាងថែមទាំងបានផ្លាស់ប្តូរនូវក្បាច់រាំ និងការស្លៀកពាក់របស់ខ្លួនផងដែរ ។ 

តារាចម្រៀង យក់ ឋិតរដ្ឋា ពិតជារំភើបចិត្តខ្លាំងណាស់ដែលបានចូលរួមសម្តែងនិងច្រៀងនៅក្នុងកម្មវិធីនេះ នាងរំពឹងថា ឱកាសក្រោយៗទៀត នាងនឹងលេចមុខនៅក្នុងកម្មវិធីធំៗបែបនេះញឹកញាប់បំផុត ។ 

គួររំលឹកផងដែរថា តារាចម្រៀង យក់ ឋិតរដ្ឋា ចាប់ផ្តើមមានហាងឆេងក្នុងសិល្បៈវិញ បន្ទាប់ពីនាងបានសម្រក់គីឡូ និងបានកែប្រែរូបសម្រស់ថ្មី នាងថែមទាំងបានទទួលស្គាល់ថា នៅពេលដែលខ្លួនផ្លាស់ប្តូរបែបនេះ ធ្វើឱ្យជីវិតការងារនាងចាប់ផ្តើមល្អប្រសើរឡើងវិញ បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ៕