នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន […]
Author: Phea ra
គិតត្រឹមដើមខែកញ្ញានេះ ពលរដ្ឋភៀសសឹកចំនួន ១,២២៥គ្រួសារបានវិលត្រឡប់ទៅលំនៅឋានវិញ ខណ:ជាង ៦ ៨០០គ្រួសារទៀត បន្តស្នាក់នៅជុំរុំសុវត្ថិភាព និងជាមួយសាច់ញាតិ
គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ជនភៀសសឹកបានជម្លៀស មកទីសុវត្តិភាព និងស្នាក់នៅសាច់ញ្ញាតិសរុបចំនួន ៦,៨៣៧គ្រួសារ ស្មើនិងចំនួន ២២,៤៤១នាក់, ដែលមានខេត្តចំនួន ៤ រួមមាន ព្រះវិហារ, ឧត្តរមានជ័យ, សៀមរាប, និង បន្ទាយមានជ័យ ។ នេះបើតាមរបាយការណ៍ដែលទទួលបានពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ របាយការណ៍ដដែលបានបញ្ជាក់ថា គ្រួសារភៀសសឹករស់នៅ ទីសុវត្តិភាពមានគ្រួសារសរុបចំនួន៥,៤៩៣គ្រួសារ ស្មើនិងមនុស្សរាយ១៧,៨៥២ នាក់។ ដោយឡែក […]
ធនាគារពិភពលោក ផ្តល់ជំនួយថ្មី ១០០លានដុល្លារ សម្រាប់កែលម្អការអប់រំកុមារនៅកម្ពុជា
កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី១ ខែកញ្ញានេះបានឲ្យដឹងថា ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership […]
រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យសាងសង់ និងជួសជុលអគារសិក្សាដែលខូចខាតនៅតំបន់ព្រំដែន ដើម្បីឱ្យទាន់ការបើកបវេសនកាល
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង ទន្ទឹមនេះក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន […]
ជម្លោះព្រំដែនកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមិត្តចិនជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ពិសេសនៅតំបន់ប្រជាពលរដ្ឋរស់នៅ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥។ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការគោរពគ្នា ទុកចិត្តគ្នា បានធ្វើឱ្យកម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ
កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើងដែលបានកើតចេញពី ការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏យូរអង្វែង បានបន្តលូតលាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរ ថែមទាំងរួមចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។ នេះបើតាមខ្លឹមសារក្នុងលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនពរ ឯកឧត្តម Dato’ Seri Anwar Ibrahim […]
មរតកសង្គ្រាមឈ្លានពាន ៥ថ្ងៃ! បណ្តាញព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន ចុះផ្តិតយករូបភាពពិត ព័ត៌មានពិតពីកម្ពុជា ដេីម្បីផ្សព្វផ្សាយការពិតទៅកាន់ពិភពលោក
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅពិនិត្យផ្តិតយករូបភាពពិត ព័ត៌មានពិត ដេីម្បីផ្សព្វផ្សាយការពិតទៅពិភពលោក។ សរុបអ្នកសារព័ត៌មានចំនួន៣៤នាក់ មកពី១៩អង្គភាពសារព័ត៌មាន ដែលអញ្ជេីញមកពីប្រទេសឥណ្ឌូណេសុី ម៉ាឡេសុី សឹង្ហបូរី វៀតណាម ចិន បូករួមទាំងអ្នកសារព័ត៌មានជាតិ។ ទីតាំងដែលក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានចុះពិនិត្យ និងធ្វើទស្សនកិច្ច រួមមានតំបន់ដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន […]
ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ!
ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ ចំនួន ៧៣អង្គការសមាគម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ ។ គិតត្រឹមថ្ងៃនេះ ទាហានកម្ពុជាទាំង ១៨ នាក់ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេល ១ […]
គណៈប្រតិភូសភាអាមេរិក ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ
លោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ការលើកឡើងរបស់លោកជំទាវ Beth Van Duyne ក្នុងពេលដឹកនាំគណៈប្រតិភូសភាអាមេរិក […]
គណៈប្រតិភូសភាអាមេរិក ប្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពីជំហគាំទ្របទឈប់បាញ់ ហេីយអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹងឯកឧត្តមវេជ្ជបណ្ឌិតRichard McCormick សមាជិកសភាប្រចាំរដ្ឋGeorgia និងឯកឧត្តម Suhas Subraanyam សមាជិកសភាប្រចាំរដ្ឋ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៨ ខែសីហា […]
