រឿងព្រំដែន! សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត ចេញសារស្រាយចម្ងល់មួយចំនួនដែលថា រាជរដ្ឋាភិបាលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀម 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសារបំភ្លឺ៤ចំណុច ពាក់ព័ន្ធនឹងចម្ងល់មួយចំនួនដែលបានលើកឡើងនៅលើបណ្ដាញសង្គមជុំវិញដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។  តាមបណ្តាញសង្គមសម្តេចបវរធិបតី បានសរសររៀបរាប់ដូចតទៅ៖ ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ÷  ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?  – បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។  […]

ឯកឧត្តម ស សុខា ប្រាប់ពលរដ្ឋភៀសសឹកសូមត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់ និងចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមថែរក្សាសុខភាព ត្រៀមលក្ខណៈវិលទៅលំនៅដ្ឋានជាបន្តបន្ទាប់តាមការសម្របសម្រួលរបស់អាជ្ញាធរ ចាប់ផ្ដើមបន្តសកម្មភាពប្រកបរបរចិញ្ចឹមជីវិត ជាពិសេសចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដែលប្រឈមគ្រោះថ្នាក់ និងការប្រមាថមាក់ងាយ។ ឯកឧត្តមបានបន្ថែមទៀតថា សម្ដេចធិបតី ដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននឹងកំពុងយកចិត្តទុកដាក់អនុវត្ត និងត្រៀមដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ការកសាងជីវភាពថ្មីជូនពលរដ្ឋវិលពីប្រទេសថៃដែលមកដល់ពេលនេះមានប្រមាណជាង៩០ម៉ឺននាក់។  ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលចុះជួបសំណេះសំណាល និងប្រគល់អំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម […]

អាមេរិក ជាដៃគូដ៏រឹងមាំរបស់កម្ពុជា និងនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ 

គិតពីឆ្នាំ១៩៥០-២០២៥ ចំណងនៃទំនាក់ទំនងការទូររវាងកម្ពុជា-សហរដ្ឋអាមេរិក មានរយៈពេល ៧៥ឆ្នាំហើយ។ ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។  ដើម្បីបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងដ៏រឹងមាំនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ […]

អបអរសារទរ! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ ចំនួន​ ១៤តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង

នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៥​ នេះ​ គ្រាប់ស្វាយចន្ទី​កម្ពុជា​ចំនួន​ ១៤​តោន​ ដែលត្រូវបានកែច្នៃសម្រេច​ ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល​ តាមរយៈការគាំទ្របច្ចេកទេស​ និងវាយតម្លៃពីក្រុមហ៊ុនដៃគូ​សហភាពអឺរ៉ុប​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលេីកដំបូង។ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចាត់ទុកថា​ ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ […]

ជាអ្នកស្រុកអង្គរ និងជាអ្នក​ឆ្លាក់​ក្បាច់​នៅ​តាម​ប្រាសាទ​បុរាណជាង​ ៣០​ឆ្នាំ​ អំពាវនាវឱ្យកូនខ្មែររួមគ្នាថែរក្សា​សិល្បៈដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរកុំឱ្យបាត់បង់

លោក ​តឹក ទត់ ​អាយុ៥៨​ឆ្នាំ ​កើត​នៅ​ភូមិ​​នគរ​ក្រៅ ​សង្កាត់​គោក​ចក ​ក្រុង​សៀមរាប​ កំពុង​​បន្ត​រស់​នៅ​ក្នុង​ទឹក​ដី​នៃ​ភូមិ​កំណើត​របស់​គាត់រហូត​មក​ដល់​សព្វ​ថ្ងៃ​​​។​​ បច្ចុប្បន្ន​​គាត់​ជា​អ្នក​ឆ្លាក់​ក្បាច់​​​នៅ​ប្រាសាទ​ជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែល​ចម្លាក់ក្បាច់មួយចំនួនមានការខូចខាតទៅ​ហើយ ឱ្យ​លេច​ចេញ​ជា​រូប​រាង​សិល្បៈ​លើ​ថ្ម​ឡើង​វិញ​ ​ដើម្បី​រក្សា​មរតកដែល​បន្សល់​ទុក​​ពី​ដូនតា​ខ្មែរ​​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត​។​  លោក ​តឹក ទត់ ​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ឆ្លាក់​ក្បាច់​ចម្លាក់​នៅ​លើ​ថ្ម ​នៅ​តាម​ការ​ដ្ឋាន​ជួសជុល​ប្រាសាទ​បុរាណរយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។​ លោក ​បាន​ចូល​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​បុរាណ ​ដំបូង​ជាមួយក្រុមការងារនៃ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់ការអភិរក្សអង្គរ Japanese Government […]

សម្តេចតេជោ ហ៊ុន សែន៖ ជាប្រទេសក្រីក្រ ត្រូវប្រយ័ត្នបំផុតគឺជំនួយពីបរទេស និងយោបល់ពីប្រទេសអ្នកមាន ដែលអាចគ្រោះថ្នាក់ប្រសិនបើយើងខ្វះការគិតគូរឱ្យបានត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប […]

កំពុងរើសបន្ថែម! យុវជនចង់ចូលបម្រើការក្នុងជួរកងទ័ព ត្រូវមានភក្ដីចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

កងទ័ពជើង​គោក​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ប្រកាស​ជ្រើសរើស​​យុវជន​ស្ម័គ្រចិត្ត​​ចូល​បម្រើ​កងយោធពល​ខេមរ​ភូមិន្ទ​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ពជើង​គោក។ នេះបើតាម​សេចក្ដី​ណែនាំ​ស្ដីពីការ​អនុវត្ត​ការ​ងារ​ជ្រើសរើស​ពលទាហាន របស់គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បំពេញក្របខណ្ឌកងទ័ពជើងគោក ផ្សព្វផ្សាយនាពេលថ្មីៗនេះ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍ ហើយក៏សម្រាប់ការជ្រើសរើសពល ទាហានបំពេញក្របខ័ណ្ឌផងដែរ មិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ព ជើងគោកប៉ុណ្ណោះទេ ប៉ុន្តែក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាសផងដែរ តាមផែនការឆ្នាំ២០២៥-២០២៦។ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការជ្រើសរើសពលទាហានបំពេញក្របខណ្ឌកងទ័ពជើងគោក គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត បានណែនាំដល់អនុគណៈកម្មា ត្រូវធ្វើការសម្របសម្រួលប្រមូលទិន្នន័យចំពោះសាច់ញាតិបង្កើតយោធិនកំពុងការងារ និងអតីតយុទ្ធជន ឬយោធិនពលី ពិការ ក្នុងភូមិសាស្ត្រយោធភូមិភាគនីមួយៗ […]

អភិបាលខេត្តកោះកុងថ្មី ចូលកាន់តំណែងជាផ្លូវការជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំក្នុងការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។ លោកជំទាវ ឈី វ៉ា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ […]

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អាចបញ្ចប់បញ្ហាជម្លោះព្រំដែន និងស្តារទំនាក់ទំនងកម្ពុជា-ថៃ ដែលបានធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតនេះបានទេ?

សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាក្នុងឆ្នាំ២០២៥ បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចុះក្នុងកម្រិតដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាន។ ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃបានធ្លាក់ដល់កម្រិតទាបបំផុតនេះ ដែលដើមចមគឺបង្កឡើងពីភាគីថៃ ដោយភាគីថៃបានសម្រេចជាឯកតោភាគីបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ចាប់ពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥។ គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺថ្ងៃដែលកងទ័ពថៃ បានបើកការវាយប្រហារមកលើបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់ប្រាសាទតាមាន់ធំ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួចមក គឺមានរយៈពេលជាង ១ខែហើយ ដែលកម្ពុជា និងថៃ នៅតែស្ថិតក្នុងស្ថានភាពប្រឈមមុខដាក់គ្នាខ្លាំង បើទោះជាប្រទេសទាំងពីរ សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ […]

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀត ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ​ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន […]

5
Promotion