សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

ទៅដល់ទីកន្លែងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែស្រវាស្រទេញបង្កើនទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមសន្និសីទរបស់ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់ តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមិថុនា […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បេសកកម្មចូលរួមជួយទៅដល់យុទ្ធជននៅជួរមុខមិនទាន់ចប់ទេ ដរាបណាស្ថានភាពមិនទាន់វិលត្រលប់មកប្រក្រតីវិញ

នៅថ្ងៃទី១១​ មិថុនា​នេះ​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានដឹក​នាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០​នាក់​ ចុះ​សួរសុខទុក្ខ និង​នាំ​យកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌​ទូទាំង​ប្រ​ទេស ទៅជូនកងទ័ព​កំពុងឈរជើងនៅជួរមុខ តាមបណ្តោយព្រំដែន​និងគ្រួសារកងទ័ពផងដែរ។ កម្មវិធីនេះ​ ប្រព្រឹត្តទៅនាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។​ ជាថ្មីម្ដងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ចំពោះការចូលរួមចំណែក។ ឯឧត្តមបានគូសបញ្ជាក់ថា «បេសកកម្មរបស់យើងមិនទាន់ចប់ទេ […]

ឯកឧត្តម ខៀវ កាញារីទ្ធ ទម្លាយឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទៅជួបឧត្តមសេនីយ៍ Suchinda ជាសម្ងាត់ដើម្បីឱ្យជួយទប់ទាហានថៃឈប់ជួយខ្មែរក្រហម

អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Suchinda Krapayoon ដែលជាមេធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ ឆាទិឆៃ ឈុនហាវ៉ាន់ នៅឆ្នាំ ១៩៩១ នោះ បានទទួលមរណភាពដោយជរាភាពនៅក្នុងទីក្រុងបាងកក ក្នុងជន្មាយុ ៩១ ឆ្នាំ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានឱ្យដឹងថា […]

បណ្ឌិត យង់ ពៅ៖ ថៃបិទច្រកព្រំដែនជាឯកតោភាគី គឺជានយោបាយកំរោល និងពង្រីកអរិភាពជាមួយប្រទេសជិតខាង

ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យ​មានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់គ្រងច្រកព្រំដែនពីរដ្ឋាភិបាលថៃ បានអនុវត្តនូវនយោបាយកំរោល ចាស់គំរឹល និងការពង្រីកអរិភាពជាមួយប្រទេសជិតខាង តាមរយៈការប្រកាសបិទច្រកតំបន់និងច្រករបៀង រួមនឹងប្តូរម៉ោងពេលបិទបើកច្រកអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា។ ចំណុច​នេះបានឆ្លុះបញ្ចាំងពីចេតនាបង្កភាពតានតឹងជាមួយប្រទេសជិតខាងផង និងកង្វះ​យុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងផងដែរ ព្រោះការបិទច្រកតំបន់និងច្រករបៀងទាំងនេះ ក៏បានបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជនថៃផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបានបន្ថែមទៀតថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមបង្រួមបញ្ហានៅក្នុងតំបន់ ដើម្បីបញ្ចៀសការរីករាលដាលជម្លោះទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាទៅលើវិស័យនានាផងដែរ ខណៈដែលថៃតែងតែប្រើប្រាស់ឥរិយាបថដៃភ្លើងជើងមាន់។ បើតាមលោកបណ្ឌិត […]

មេបញ្ជាការ នៃ និយម ប្រាប់នាយទាហានឱ្យជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង និងពេលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។ ឯកឧត្តម មេបញ្ជាការបានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញភាពប៉ិនប្រសព ទៅលើកិច្ចការងារជាតិ ជាមួយនិងបទពិសោធន៍ នៃការងារដឹកនាំប្រទេសរបស់សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី និងថ្នាក់ដឹកនាំជាឥស្សរជនឆ្នើមជាតិ ដែលបានឆ្លងកាត់សម័យសង្រ្គាម […]

កាន់តែខ្សត់ភ្ញៀវ! ឯកឧត្តម គួច ចំរើន ចង់ប្រែមុខមាត់រមណីយដ្ឋានកៀនស្វាយក្រៅឱ្យមានភាពទាក់ទាញឡើងវិញ

អភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។ ក្នុងចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ […]

ប្រែពីទ្រុឌទ្រោម! ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ចាប់ផ្តើមមានរូបរាងពេញលេញឡើងវិញហើយ

អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។ អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មើលឃើញពីស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជាពោរពេញដោយថាមពល និងអានុភាពមិនថមថយ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៩ ខែមិថុនានេះ បានលើកឡើងថា ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ឯកឧត្តមបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។ ឯកឧត្តមបានគូសបញ្ជាក់ថា «បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។ យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស […]

ប្រមុខការទូតកម្ពុជា ជំរុញរាជរដ្ឋាភិបាលថៃពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនទៅតុលាការអន្តរជាតិ ICJ

ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីការបរទេសថៃ ដោយជំរុញឲ្យរដ្ឋាភិបាលថៃ ពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកវិវាទព្រំដែនរវាងប្រទេសទាំងពីរ ទៅតុលាការអន្តរជាតិ ICJ។ អ្នកនាំពាក្យក្រសួងការបរទេស ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងថា ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ” […]

5
Promotion