ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ទៀ សីហា នៅថ្ងៃទី៥ ខែមិថុនា បានជួបជាមួយសមភាគីថៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ Phumtham Wechayachai ដើម្បីជជែកជម្លោះនៅតំបន់ព្រំដែន។ សារព័ត៌មាន Thai PBS បានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីវិធីដោះស្រាយជម្លោះរវាងភាគីទាំងពីរ។ ប្រទេសទាំងពីរបានឯកភាពបន្តដំណើរការទៅតាមយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីឈានទៅដល់ការសន្និដ្ឋានជាក់ស្តែង និងកែសម្រួលកម្លាំងក្នុងតំបន់ឱ្យដូចឆ្នាំ២០២៤។ ក្នុងន័យនេះ […]
Author: Phea ra
រឿងទឹកដី! ឯកឧត្តម ស សុខា អំពាវនាវដល់ជនរួមជាតិសបន្តមានស្មារតីវិញជាធ្លុងមួយ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល
ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។ បើតាមឯកឧត្តម ស […]
មកស្គាល់! ភូមិសាស្ត្រមុំបី និងអតីតកាលដ៏ស្មុគស្មាញ នៅបន្តជាតំបន់រសើបមកទល់សព្វថ្ងៃ
មុំបីជាតំបន់ច្រមុះព្រំប្រទល់នៃប្រទេសកម្ពុជា ថៃ និងឡាវ មានទីតាំងស្ថិតនៅលើដងភ្នំរែក មានខេត្តព្រះវិហារ(កម្ពុជា) ខេត្តអ៊ូប៊ុន(ថៃ) និងខេត្តចំប៉ាសាក់ (ឡាវ)។ ច្រកព្រំដែនប្រវត្តិសាស្ត្រនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរយ:ពេលខ្លីមួយរវាងកងទ័ពថៃ និងកម្ពុជា។ ការប៉ះទង្គិចអាវុធគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត។ […]
បញ្ហាព្រំដែន! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព […]
ផ្ទុះអាវុធរវាងទ័ពខ្មែរ និងថៃ៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសចំពោះសកម្មភាពឈ្លានពាន និងគាំទ្រការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន
សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែឧសភា៖ ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ […]
ការពិត! បង្គោលអង់តែនទូរស័ព្ទនៅភ្នំខ្នងផ្សារ គឺមានរាងដូចដើមឈើ មិនមែនដូចរូបកាត់តបំភ្លៃនោះទេ
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ធ្វើការបដិសេធចំពោះការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន មិនបានឆ្លុះបញ្ចាំងពីការពិតភ្ជាប់ជាមួយរូបភាពបង្គោលអង់តែនទូរស័ព្ទ នៅតំបន់ខ្នងផ្សារ ក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា៖១) រូបភាពដែលបានផ្សព្វផ្សាយលើគណនីព័ត៌មានមួយចំនួននោះ គឺខុសពីការពិត គឺការកាត់ត មិនមានករណីនេះកើតឡើងនៅទីតាំងជាក់ស្តែងដូចមានក្នុងរូបភាពនោះទេ២) ក្រសួងបរិស្ថាន សហការជាមួយក្រសួងប្រៃសនីយនិងទូរគមនាគមន៍ រៀបចំសាសង់បង្គោលអង់តែនទូរស័ព្ទ ដែលមានលក្ខណៈសមស្របទៅនឹងភ្នំខ្នងផ្សារ។ អង់តែនទូរស័ព្ទនឹងសង់ឡើងប្រកបដោយសោភ័ណភាព មានរាងដូចជាដើមឈើ […]
តុលាការកំពូល កំពុងពិនិត្យពិចារណាលើការដកសិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន
តុលាការកំពូល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានទទួលញត្តិរួមមួយរបស់តំណាង អង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យប្រជាជន និងយុវជនរាប់ពាន់នាក់ ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាព ស្នើសុំឱ្យតុលាការកំពូលពិនិត្យមើលសំណុំរឿងក្តីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ដើម្បីដកសិទ្ធិមិនឱ្យធ្វើនយោបាយបន្តទៀត។ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា បានឲ្យដឹងថា ញត្តិនេះបានបញ្ជាក់អំពី មូលហេតុនៃការស្នើសុំដែលមានខ្លឹមសារថា បន្ទាប់ពីលោក រ៉ុង […]
សម្តេចតេជោ ហ៊ុន សែន៖ គោរមងារជា «សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង» ពិតជាស័ក្តិសមឥតខ្ចោះ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាស សម្ដេច ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ប្រោសព្រះរាជទានគោរមងារ ជា “ សម្ដេច ឥស្សរវិទេសបញ្ញា […]
សិង្ហបុរី បើកភ្លើងខៀវទទួលយកពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន
រដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមអនុញ្ញាតឲ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួន។ ការងារទាំងនោះរួមមាន ក្នុងវិស័យកម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវាជាដើម។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រដ្ឋាភិបាលនៃ ប្រទេសសិង្ហបុរី បានសម្រេចបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារការងារមិនមែនប្រពៃណី (Non-Traditional Sources-NTS) សម្រាប់ការបញ្ជូនពលករទៅធ្វើការនៅប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យនិយោជក ក្នុងប្រទេសសិង្ហបុរី ទទួលយកពលករខ្មែរទៅធ្វើការ ក្នុងប្រភេទការងារផ្សេងបន្ថែមទៀតដូចជា ការងារក្នុងវិស័យ កម្មន្តសាល សេវាកម្ម សំណង់ និងផលិតនាវា […]
អាយុកាលជាង១០០ឆ្នាំ! អគារពីសម័យបារាំងនៅក្នុងតំបន់អង្គរ គ្រោងបើកឱ្យប្រើប្រាស់ឡើងវិញ
អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប […]
