សម្តេច ឃួន សុដារី ប្រាប់ឲ្យសកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក ដើម្បីទប់ស្កាត់រាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ក្រុមជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានណែនាំដល់សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។ ក្នុងឱកាសនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឭ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយប្រើឈ្មោះ និងរូបសម្តេច បិទជាបន្ទាន់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយ ដែលយកឈ្មោះ និងរូបសម្តេច ត្រូវបិទជាបន្ទាន់។ តាមរយៈបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ បានឲ្យដឹងថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្វេគលោក សម រង្ស៊ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអាណិត និងសង្វេគលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា ដែលមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង។ សម្តេចបវរធិបតី បានសរសេរនៅលើបណ្តាញសង្គម ជាមួយនឹងការចែករំលែកវីដេអូ ប្រតិកម្មរបស់ស្រ្តីម្នាក់ចំពោះ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជា លោក សម រង្ស៊ី […]

រដ្ឋមន្ដ្រីមហាផ្ទៃ ហាមពលរដ្ឋដាច់ខាតកុំខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ ឬកម្ចីខុសច្បាប់

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ “ដាច់ខាត កុំឱ្យខ្ចីប្រាក់តាមប្រព័ន្ធអនឡាញឱ្យសោះ បើសិនជាមានករណីនេះកើតឡើងហើយ សូមកុំសងតែម្ដង បើមានការរករឿងណាមួយ ត្រូវប្តឹងមកសមត្ថកិច្ចភ្លាមៗ”។ ការលើកឡើងបែបនេះ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ […]

រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្រដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នៅ វិមានសន្តិភាព។ បណ្តាញសង្គមសម្តេចបវរធិបតី បានឲ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ […]

យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ប្រកាសប្តេជ្ញាកំចាត់ចោលរាល់ជនទាំងឡាយណា​ដែលប៉ុនប៉ងប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន​សែន និងក្រុមគ្រួសារ

យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ប្រកាសប្តេជ្ញាកំចាត់ចោលរាល់ជនទាំងឡាយណា​ដែលប៉ុនប៉ងប្រមាថដល់អាយុជីវិត​សម្តេចតេជោ ហ៊ុន​សែន​និងសម្តេចបវរធិបតី ហ៊ុន​ម៉ាណែត​ព្រមទាំង​ក្រុមគ្រួសារ ទោះបីក្នុងតម្លៃណាក៏ដោយ។ ក្នុងញត្តិរបស់ គណៈកម្មាធិការកណ្តាលយុវជនគណបក្សថា្នក់កណ្ដាល បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះគម្រោង វាយប្រហារដោយគ្រូន ទៅលើភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ នាទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយម តាមការញុះញង់ពីសំណាក់ក្រុមឧទ្ទាមក្រៅប្រទេស។ យុវជនគណបក្សប្រជាជនកម្ពុជា បានបញ្ជក់ថា […]

ឯកឧត្តម ស សុខា ប្រកាសថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ការ «កំទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត «សម្ដេចតេជោ»!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាននិយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញនិយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។ ឯកឧត្តម បានលើកឡើងនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា «សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រីនៃមនោគមវិជ្ជារបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែនឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត […]

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង នៅចុងខែកុម្ភៈនេះ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលបំណង ថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង និងការពង្រីកវិសាលភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ […]

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធការចោទប្រកាន់ថា អាជ្ញាធរររឹតត្បិតសិទ្ធិបញ្ចេញមតិជាង ៩០ភាគរយ

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បានលើកឡើងថា ការចោទប្រកាន់របស់អង្គការអាដហុក ទៅលើអាជ្ញាធរនៅតាមមូលដ្ឋានបានគៀបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិជាង៩០% នៅពេលបើកការជួបជុំជាមួយប្រជាពលរដ្ឋម្តងៗនោះ គឺ ជារឿងមិនពិតដែលមិនបានឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គមជាតិឡើយ ។ កាលពីថ្ងៃ១០ ខែកុម្ភៈ អង្គការអាដហុកបានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងមក មានជាង៩០% អាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជា […]

សម្ដេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចបានរំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និង ការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា […]