លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកទូតចិនបានបញ្ជាក់ថា៖ “គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត”។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា […]
Author: Phea ra
ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី បដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណជូនអ្នកចូលរួមបរិច្ចាគក្នុងមូលនិធិព្រំដែន មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់
ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើលិខិតថ្លែងអំណរគុណជូនអ្នកបរិច្ចាគក្នុងមូលនិធិព្រំដែន ប្រកាសបដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។ ការប្រកាសបសេធនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។ ក្រុមការងារសម្តេចធិបតី បញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ […]
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យនៃយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះនៃការគាំទ្រ ទាំងស្មារតី និងសម្ភារៈបានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ តាមរយៈគណនីហ្វេសប៊ុកសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ឯកឧត្តមបានលើកឡើងថា៖ “បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន បន្តចូលរួមបរិច្ចាគថវិកាឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមយ៉ាងផុសផុល ក្នុងការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតីបានលើកឡើងថា៖ “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន […]
ផ្លូវព័ទ្ធជុំវិញព្រំដែន នឹងបិទបញ្ចប់ភាពអាថ៌កំបាងនៃសំណុំរឿងព្រំដែន?
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បង្ហាញសេចក្តីសប្បាយរីករាយនៅពេលរាជរដ្ឋាភិបាលប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងចូលរួមចំណែកតាមលទ្ធភាព។ លោកបណ្ឌិត បានលើកឡើងលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ សីហា ឆ្នាំ២០២៤ថា៖ “ការបង្កើតមូលនិធិនេះបានធ្វើឱ្យខ្ញុំនឹកឃើញប្រសាសន៍របស់លោកគ្រូរបស់ខ្ញុំគឺ បណ្ឌិតសភាចារ្យ សុខ ទូច នៅពេលដែលខ្ញុំកំពុងរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយជាមួយគាត់ នៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០១-២០០៣ គាត់តែងមានប្រសាសន៍ថា ដើម្បីការពារព្រំដែនឱ្យរឹងមាំ យើងត្រូវតែធ្វើផ្លូវព័ទ្ធជុំវិញព្រំដែនយើង ដែលមានពហុគោលបំណង ជាផ្លូវល្បាតព្រំដែន ផ្លូវគមនាគមន៍សម្រាប់ប្រជាពលរដ្ឋ […]
ទស្សនៈបណ្ឌិត ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
លោកបណ្ឌិត យង់ ពៅ លើកឡើង៥ចំណុច ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវរូបនេះ មើលឃើញថា ចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» គឺអាចបញ្ជាក់យ៉ាងច្បាស់អធិបតេយ្យភាពដែនដី ដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមក ហើយបើកទូលាយឱ្យអ្នកស្នេហាជាតិទាំងឡាយ ទទួលបានឱកាសចូលរួមសកម្មភាពអភិវឌ្ឍនានា តាមព្រំដែនប្រជាពលរដ្ឋគ្រប់រូបក្លាយជាម្ចាស់ ជារបងយ៉ាងពិតប្រាកដ មិនរើសអើងពណ៌សម្បុរនយោបាយ ពោលគឺប្រមូលផ្តុំកម្លាំងជាតិ ចំពោះបញ្ហាអធិបតេយ្យ។ បើតាមលោកបណ្ឌិត យង់ ពៅ ការប្រកាសបង្កើត […]
ចលនាជាតិផុសត្រដែតឡើង ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ ក្រោមគំនិតផ្តួមផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្រទាប់វណ្ណៈ បានផុសត្រដែតឡើង តាមរយៈការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្រោមគំនិតផ្តួមផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្ដោយព្រំដែន ព្រមទាំងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព […]
ឯកឧត្តម ស សុខា ប្រាប់អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់
ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
សមាគមឧកញ៉ាកម្ពុជា៖ លោក គុយ វ៉ាត ដែលត្រូវបានចាប់ខ្លួន មិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយនោះទេ
សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ចេញសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជាលើករណីការចាប់ខ្លួន លោក គុយ វ៉ាត ដែលមិនមានគោរមងារជា «ឧកញ៉ា» ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ករណីនេះ សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមមួយចំនួន ស្ដីពីការចាប់ខ្លួន លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននិងកំពុងបន្តដំណើរលើគន្លងដ៏វិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទន […]