សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសសកម្មបំផុតមួយក្នុងវិស័យបោសសម្អាតមីន និងប្រទេសដែលខិតខំតស៊ូមតិដើម្បីសកម្មភាពមីន។ សម្តេចបានបន្តថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីសន្តិភាពទូទាំងតំបន់។ ប្រសាសន៍របស់សម្តេចបវរធិបតី ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្ដេចបវរធិបតី ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ […]
Author: Phea ra
អ្នកនាំពាក្យ៖ អ្នកដែលបំផុសថា «បើថ្លៃស្រូវទាបជាង១០០០៛ ទូរស័ព្ទទៅលេខ1289» មានចេតនាធ្វើឱ្យមានការយល់ច្រលំ
ថ្មីៗនេះ មានការផ្សព្វផ្សាយបំផុសបំផុលលើបណ្តាញសង្គមថា បើថ្លៃស្រូវរបស់ប្រជាកសិករ លក់បានថ្លៃទាបជាង ១០០០៛ ឲ្យទូរស័ព្ទទៅលេខ1289។ ជុំវិញការផ្សព្វផ្សាយនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានចាត់ទុកការបំផុសបែបនេះមានចេតនាធ្វើឱ្យមានការយល់ច្រលំ។ នៅលើបណ្តាញសង្គម ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖ «គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ […]
ឯកឧត្តម ហ៊ុន ម៉ានី លើកពីរចំណុច ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិកចូលថ្មីជាបន្តបន្ទាប់
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសបញ្ចូលថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រមាណ ៣០៧ នាក់។ ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ បន្ថែមពីលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋទាំងឡាយ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។ ឯកឧត្តមក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល […]
បណ្តាគណបក្ស និងឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនជុំវិញពិភពលោក ប្រជុំ CDI នៅកម្ពុជា
គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប ដែលមានការចូលរួមពីសមាជិកប្រតិភូ ប្រមាណ ៨៧ រូប មកពី ២៦ គណបក្ស និង ២៤ ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើន។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI ទទួលកិត្តិយសដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ […]
ប្រមុខរាជរដ្ឋាភិបាល អរគុណដល់គ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលរៀបចំព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។ ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនេះអាចសម្រេចទៅបានគឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខសុវត្ដិភាពនិងសណ្តាប់ធ្នាប់សាធារណៈបង្កលក្ខណ:គ្រប់បែបយ៉ាងដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។ សម្តេចបវរធិបតីបានបន្តថា៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី […]
អុំទូកទាំង ៣ថ្ងៃ! ប្រជាពលរដ្ឋចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនិយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចុះល្បាតពិនិត្យស្ថានភាព […]
សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន
ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។ សូមជម្រាបថា […]
ព្រឹទ្ធសភា ឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន ៣ របស់រាជរដ្ឋាភិបាល
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន៖១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ និង៣.សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ […]
កីឡាករចំណុះទូកជាង ២ម៉ឺននាក់ ត្រូវស្នាក់នៅ ២ទីតាំង ម្តុំឃ្លាំងសាំងឫស្សីកែវ និងតំបន់ OCIC ជ្រោយចង្វារ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំនេះមានកីឡាករចំណុះទូកងជាង២ម៉ឺននាក់ ដែលត្រូវស្នាក់នៅទីតាំងចំនួន២ ដែលទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឫស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វារ។ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករចំណុះទូករួចរាល់ហើយ ក្នុងនោះមានការរៀបចំប្រព័ន្ធទឹកភ្លើង បង្គន់អនាម័យ និងការដាក់ពង្រាយធុងសំរាមជាដើម។ ក្រៅពីពីនេះ អាជ្ញាធរក៏បានរៀបចំកន្លែងស្នាក់នៅ រោងបាយ […]
ទូតហូឡង់ដ៏ ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ដ៏ ប្រចាំកម្ពុជា (ដែលមាននិវាសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ដ៏ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ដ៏ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន […]

