លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានចូលរួមក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ លោក ខាន់ ជេមស៍ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញុំបាទនឹងក្រុមគ្រួសារបានចូលកម្មវិធីGUMBALL3000 ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅខេត្តសៀមរាប❤️❤️❤️❤️❤️”។ ព្រឹត្តិការណ៍ Pre-Event GUMBALL3000 នៅកម្ពុជា រៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង […]
Author: Phea ra
កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត ចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក
កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត បង្ហាញវត្តមានក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ឧកញ៉ា ខេមរ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញ៉ំបាទ បានចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប អរគុណបងប្អូនដែលបានគាំទ្រខ្ញ៉ំបាទ និងក្រុមការងារ Gumball3000 ក្នុងគោលបំណង ផ្សព្វផ្សាយទេសចរណ៍ប្រទេសយើង ទៅកាន់ពិភពលោក ស្រលាញ់បងប្អូនទាំងអស់គ្នា 🥰🙏🏻🇰🇭”។ […]
ឯកឧត្ដម នេត្រ ភក្ត្រា៖ ផែនទីលើ google map មិនអាចយកមកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនបានជាដាច់ខាត
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយរាជរដ្ឋាភិបាលតែងបានចាត់ទុកការងារនេះជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពដ៏សំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ និងតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឱ្យបានដាច់ខាតថា បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយ […]
អូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសដែលសំខាន់ និងមានឥទ្ធិពលក្នុងសហគមន៍អាស៊ាន
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ តាងនាមព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអបអរសាទរ និងសម្តែងស្វាគមន៍ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកបញ្ហា និងសំណូមពរផ្សេងៗ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមភាពយន្ត កម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សា ដែលមានការសម្របសម្រួលដោយ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ នៅក្នុងជំនួបនេះ សម្ដេចធិបតីបានសម្ដែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍជំរុញបណ្ដុះបណ្ដាលទៅលើវិស័យភាពយន្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានកត់សម្គាល់នឹងទទួលយកនៅផលលំបាករបស់ផលិតករភាពយន្តដើម្បីពិនិត្យនឹងដោះស្រាយ លើការអនុគ្រោះពន្ធបន្ថែម ដើម្បីសម្រួលឲ្យវិស័យភាពយន្តអាចបន្តងើបឈរ ក្រោយផលប៉ះពាល់ដោយសារការរាលដាលវីរុសកូវីដ១៩ និងបញ្ហាផ្សេងៗ ដែលជាឧបសគ្គដែលធ្វើឱ្យវិស័យភាពយន្តប្រឈមនិងបញ្ហា។ លោក ឆាយ […]
តំណាងកម្មករសុំដំឡើងប្រាក់ឈ្នួល ១៤ដុល្លារទៀតនៅឆ្នាំក្រោយ ខណៈតំណាងថៅកែសុំឡើងតែ ១ដុល្លារ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង […]
មេបាតុកម្មក្បាលធំខួរតូច ស្រែកចង់បានប្រជាធិបតេយ្យ តែចង់ឲ្យកម្ពុជាសង់របងបន្លារលួសដូចកូរ៉េខាងជើង
ក្នុងខណៈពេលដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស កំពុងមានសន្ទុះរួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី បែរជាក្រុមប្រឆាំងមួយក្តាប់តូច នៅតែរក្សាទម្លាប់ចាស់គំរឹលរបស់ពួកគេ គឺប្រឆាំងគ្រប់រឿងទាំងអស់ សូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី ក្នុងយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងដែលផលប្រយោជន៍ជាតិខ្មែរនេះ ត្រូវបានក្រុមប្រឆាំងអគិតិបន្តចេះតែអុចអាលប្រជាពលរដ្ឋ យករូបភាពនេះរូបភាពនោះមកបំភ្លៃ ដើម្បីឱ្យប្រជាជនបាត់ជំនឿលើរាជរដ្ឋាភិបាល។ […]
សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញទឹកចិត្តស្នេហាជាតិកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហាញភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញទឹកចិត្តស្នេហាជាតិកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ សម្តេចចាត់ទុកថា នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើង ដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។ តាមរយៈបណ្តាញតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន ទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម […]
ទូតចិន៖ គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកទូតចិនបានបញ្ជាក់ថា៖ “គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត”។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា […]
ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី បដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណជូនអ្នកចូលរួមបរិច្ចាគក្នុងមូលនិធិព្រំដែន មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់
ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើលិខិតថ្លែងអំណរគុណជូនអ្នកបរិច្ចាគក្នុងមូលនិធិព្រំដែន ប្រកាសបដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។ ការប្រកាសបសេធនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។ ក្រុមការងារសម្តេចធិបតី បញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ […]