ព្រឹត្តិការណ៍កីឡា Sea Games លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ បានបិទបញ្ចប់ជាផ្លូវការ និងបានប្រារព្ធពិធីបិទយ៉ាងមហោឡារិកនៅពហុកីឡាដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១៧ ខែឧសភា ថ្មីៗនេះ។ ជាមួយគ្នានេះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏នឹងចូលមកដល់នាខែមិថុនាខាងមុខនេះផងដែរនៅលើទឹកដីនៃប្រទេសកម្ពុជា។ តើស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផ្តល់អត្តប្រយោជន៍ដូចម្តេចចំពោះប្រទេសកម្ពុជា?
Author: ratha
បេក្ខជនតំណាងរាស្ត្រខេត្តកណ្តាលរបស់បក្សភ្លើងទៀនមួយរូប ស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
លោក ស៊ុយ ឆៃលាង ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជា បេក្ខជនពេញសិទ្ធិឈរ ឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេសកម្ពុជាទៅថ្ងៃអនាគត ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យនៃកីឡាស៊ីហ្គេមគឺបានបង្ហាញថា“កម្ពុជាជាប្រទេសតូច តែចិត្តធំនិងមានបេះដូងទូលាយ”
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា“កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។
ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្ទាំងទស្សនីយភាពនៃពិធីបើកនិងពិធីបិទ ជាកត្តាលិករមួយជួយជំរុញឲ្យកីឡាស៊ីហ្គេមនៅកម្ពុជាល្បីល្បាញ
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ភាពជោគជ័យនិងភាពល្បីល្បាញ ឮសាយខ្ទរខ្ទារពេញពិភពលោកនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិនអាចកាត់ផ្តាច់បាននូវការចូលរួមបង្ហាញផ្ទាំងទស្សនីយភាពនៃពិធីបើក និងពិធីបិទ។
កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ខាងមុខ
កម្ពុជា បានប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យស៊ីហ្គេមនៅកម្ពុជា ពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រកាសគាំទ្រសេចក្តីសម្រេចរបស់គ.ជ.ប. ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន
កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញញត្តិគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដែលបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន។
បេសកជនពិសេសចិន ផ្ដើមដំណើរទស្សនកិច្ចទៅអ៊ុយក្រែន
បេសកជនជាន់ខ្ពស់ចិន ចាប់ផ្ដើមដំណើរទស្សនកិច្ចទៅប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុបជាច្រើនទៀត ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ឧសភានេះតទៅ ជាមួយគោលបំណងពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។
ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ
ឯកឧត្តម ឡុង ឌីម៉ង់ ត្រូវបានថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គ្រប់ជាន់ ថ្នាក់ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាប្រធានស.ស.យ.ក. ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បង្ក្រាបដកហូតសាច់ និងសំណាកសត្វព្រៃ សរុប១៧គីឡូក្រាម
ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី ដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។
