វគ្គកំណត់ជោគវាសនាបើភ្លាត់ស្នៀតដឹងតែទឹកភ្នែក ! តើបេក្ខជន Top 4 CAMBO RAPPER រូបណានឹងទទួលបានពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ ? 

CAMBO RAPPER ត្រៀមស្វាគមន៍ជើងខ្លាំងដើម្បីកាន់ពានក្នុងសង្វៀនរ៉េបនៅចុងសប្តាហ៍នេះហើយ ក្នុងចំណោមបេក្ខជនទាំង៤រូបនេះ តើបេក្ខជនរូបណាដែលមានសមត្ថភាព និងអាចទទួលបានពានរង្វាន់ CAMBO RAPPER នៅក្នុងរដូវកាលនេះ ? 

សល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ហើយ កំដៅក៏ចាប់ផ្តើមក្តៅជាមុនដែរ ដូចដែលមហាជនបានឃើញស្រាប់ ឆ្លងកាត់ការប្រកួត និងការហ្វឹកហាត់យ៉ាងស្វិតស្វាញនាពេលកន្លងមក មានទាំងទឹកភ្នែក រន្ធត់ និងញើសស្រក់ពេញឆាកនៅលើសមរភូមិ CAMBO RAPPER រហូតរើសបានបេក្ខជនដ៏មានទេពកោលស្យនិងសុទ្ធតែជាជើងខ្លាំងចំនួន៤រូប ដើម្បីបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រដែលត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៦ នៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ កុំភ្លេចចូលរួមគាំទ្របេក្ខជន Top4 CAMBO RAPPER ឱ្យបានច្រើនដើម្បីជាកម្លាំងចិត្តដល់ពួកគេ ។ 

បេក្ខជនទាំង៤រូបដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន បេក្ខជន Ak-K , SINA , B2 និងបេក្ខជន 4L ពួកគេសុទ្ធសឹងតែជាជើងខ្លាំងនិងមានសមត្ថភាពខ្ពស់នៅក្នុងការច្រៀងចម្រៀងរ៉េប ។ សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ បើបេក្ខជនណាហ៊ានតែភ្លាត់ស្នៀតបន្តិច ច្បាស់ជាបរាជ័យ ទឹកភ្នែកនិងវិចសំពាយត្រឡប់ទៅផ្ទះជាក់ជាមិនខាន ។  

មិនដឹងថាក្នុងចំណោមបេក្ខជនជើងខ្លាំងទាំង៤រូបនេះ តើនរណានិងក្លាយទៅជាម្ចាស់ពាន និងជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ពីឆាកប្រឡងចម្រៀងរ៉េប Cambo Rapper ក្នុងរដូវកាលនេះទេ ? បើចង់ជ្រាបច្បាស់មានតែចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយផ្ទាល់ប៉ុណ្ណោះ ។ មកទល់ពេលនេះការបោះឆ្នោតតាមរយៈ Scan QR ជ្រើសរើសដែលបេក្ខជនដែលបងប្អូនស្រឡាញ់នៅតែបន្ត កុំភ្លេចចូលរួមបោះឆ្នោតជ្រើសរើសបេក្ខជនដែលបងប្អូនពេញចិត្ត សំឡេងឆ្នោតរបស់បងប្អូនគឺជាកម្លាំងចិត្តនិងជាជណ្តើរនាំពួកគេទៅកាន់តំណែងម្ចាស់កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដើម្បី បន្តក្តីស្រមៃ និងជោគវាសនា របស់ពួកគេទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែរថា បេក្ខជនទាំង CAMBO RAPPER ទាំង៤រូបនេះសុទ្ធសឹងតែជាជើងខ្លាំងនិងមានសមត្ថភាពខ្ពស់ផ្សេងៗគ្នាក្នុងវិស័យចម្រៀងរ៉េប ជាក់ស្តែង សម្រាប់បេក្ខជន AK-K ដែលមានរហស្សនាមអ្នកលេងដៃទទេ ពាក្យពេចន៍ចាក់តដោត និង Flow ដ៏ទាក់ទាញ ។ បេក្ខជន SINA ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ មិនមែនដោយសារសំណាងទេ តែដោយសារសមត្ថភាព និងទឹកដមសំឡេងប្រកបដោយមន្តស្នេហ៍ និងមានការច្នៃប្រឌិដ្ឋខ្ពស់ក្នុងការធ្វើបទចម្រៀងនិមួយៗ ។ បេក្ខជន 4L បានធ្វើឱ្យមហាជនស្គាល់ច្បាស់ថា ជាបេក្ខជនដែលមានបច្ចេកទេសរ៉េបល្បឿនលឿន និងអត្ថន័យស៊ីជម្រៅ ។ ចំណែកបេក្ខជន B2 វិញក៏មិនធម្មតាដែរបានឆ្លងកាត់នូវឧបសគ្គជាច្រើន រូបគេមានសមត្ថភាពខ្ពស់ក្នុងការរ៉េបប្លែកពីគេ និងការសម្តែងពោរពេញដោយថាមពល ៕

5
Promotion