បណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកម្ពុជា បង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់ លាស់ និងអនាគតរឹងមាំ

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ បានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីជាពិសេសមួយនេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងក្នុងអតីតកាល តាំងពីសម័យបុរាណរហូតដល់ប្រវត្តិសាស្ត្រសម័យកាលទំនើប […]

បំបែកកំណត់ត្រាឆ្នាំមុន! សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានអ្នកមកលេងកម្សាន្តប្រមាណជាង ២លា​ន៧សែននាក់

រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺនៅថ្ងៃទី១៤ ,១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើង (Walk Street) នៅភ្នំពេញ មានអ្នកមកលេងកម្សាន្តប្រមាណជាង២លា​ន ៧សែននាក់ ហើយចំនួននេះមិនរាប់បញ្ជូនសង្ក្រាន្តតាមខណ្ឌទាំង១៤ ,តាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ មេសា ២០២៥។ […]

កម្ពុជា-អាម៉េរិក ជួបប្រជុំទ្វេភាគីពាក់ព័ន្ធនឹង​រឿងព​ន្ធគយប​ដិការ តាមប្រព័ន្ធវី​ដេអូ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រ​ធាន តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ […]

ធ្វើជាពលរដ្ឋឌីជីថលល្អ កុំបង្កើតនិងកុំចែកចាយព័ត៌មានក្លែងក្លាយ

“គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់”។ នេះជាការលើកឡើង របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា៖ “នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ […]

តាមសំណើរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថៃ​ឯកភាព​លើកលែង​ការយកកម្រៃ​សេវ៉ា​ចេញចូល ពី​ពលករ​ខ្មែរ​ដែល​មកលេង​ស្រុកនៅថ្ងៃ​ចូល​ឆ្នាំ

តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃ​បានឯកភាព​លើកលែង​ការយកកម្រៃ​សេវ៉ា​ចេញចូល(re-entry fee) ពី​ប្រជាពលករ​ខ្មែរ​ដែលត្រឡប់​មកលេង​ស្រុកកំណើត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ឆ្នាំនេះ ដែល​អនុវត្ត​ចាប់​ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមក​ប្រទេស​ ដើម្បី​អបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ។ គួររម្លឹកថា នាថ្ងៃទី១១ ខែមេសា […]

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុម​ការងារចំពោះ​កិច្ចស​ម្រ​បស​ម្រួល​ទំនាក់ទំនងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគីជាមួយអាមេរិក

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មនាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ។ ក្រុមការងារចំពោះកិច្ចនេះ ត្រូវដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម […]

ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រីកសហ​ប្រតិបត្តិការជាមួយកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបសម្តែង​ការ​គួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តី​សោមនស្ស​រីករាយ​ និង​មាន​កិត្តិយស​ ដែលត្រូវ​បានតែងតាំងជាឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបាន​សម្តែង​នូវការ​ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ  និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅមន្ទីរពេទ្យ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញសួរសុខទុក្ខនាំយកភេជ្ជៈផ្លែឈើនិងថវិកាជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លួត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយការដួលប៉ះទង្គិចប្រព័ន្ធប្រសាទ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យពលរដ្ឋកម្ពុជា បានជួបជុំនិងធ្វើបុណ្យរួមគ្នា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សមិទ្ធផលនៅថ្ងៃនេះ […]

តើលក្ខណៈពិសេសរបស់«​កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តទាំង៤នៅភូមិ​ភាគឦសាន​» មាន​អ្វីខ្លះ?

​ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ កម្មវិធីពិសេសនេះ មានគោលបំណងជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​យើងឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់ភូមិភាគឦសាន។ សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេស​នៅភូមិភាគឦសាន រួមមាន […]