គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។ សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា […]
Author: ratha
គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការមិនទទួលឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម
គណៈរដ្ឋមន្ត្រី អនុម័ត សេចក្តីព្រាងច្បាប់«ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» នៅក្នុងកិច្ចប្រជុំពេញអង្គ នៅវិមានសន្តិភាព នាថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ […]
គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់«ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក»
សេចក្តីព្រាងច្បាប់ ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ត្រូវបានគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើង ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្តដោះស្រាយបញ្ហាស្រូវ និងទឹក ជូនកសិករឲ្យបានទាន់ពេលវេលា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃសុក្រ ទី២៤ មករា ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការណែនាំនេះ […]
ទូតចិន បង្ហាញឆន្ទៈបន្តគាំទ្របេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងឳកាសនៃជំនួបនេះ ឯកឧត្តម Wang Wenbin បានថ្លែងនូវការកោតសរសើរ […]
រដ្ឋបន្តឲ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ២០២៤»រហូតដល់ដំណាច់ឆ្នាំ២០២៥
រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ នេះបើយោងតាមនេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៥ […]
ប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង
កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
រាជរដ្ឋាភិបាល ជំរុញឲ្យលើកកម្រិតផ្លូវដែកដែលមានស្រាប់ ដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយភាគីពាក់ព័ន្ធ ធ្វើការលើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍផ្លូវដែកដែលមានស្រាប់របស់កម្ពុជា ជាពិសេស ខ្សែផ្លូវដែកភាគខាងជើង ដែលតភ្ជាប់រាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត្រ។ ការជំរុញបែបនេះ បានធ្វើឡើងនៅពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ជាមួយគ្នានេះ សម្តេចបវរធិបតី […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកា១លានដុល្លារពីក្រុមហ៊ុនជីបម៉ុង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ បុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា និងទទួលថវិកាចំនួន១លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនជីបម៉ុងគ្រុប សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នាមន្ទីរពេទ្យគន្ធបុប្ផាជិតវត្តភ្នំ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន […]
បណ្ឌិត យង់ ពៅ៖ លោក សម រង្ស៊ី តែងបរាជ័យលើមហិច្ឆតានយោបាយ ឆ្កឹះឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនិងសង្គម និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះទេ នៅក្នុងអាជីពនយោបាយរបស់ខ្លួន ប៉ុន្តែជារៀងដរាបរហូតមក អ្នកនយោបាយរូបនេះ នៅតែមិនទទួលបានជោគជ័យទៅតាមបំណងរបស់របស់ខ្លួនឡើយ ក៏ព្រោះតែប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានយល់ច្បាស់អំពីមហិច្ឆតានយោបាយប្រកបដោយភាពទុច្ចរឹតរបស់អ្នកនយោបាយរូបនេះ។ […]