ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
Author: ratha
កម្ពុជា-ចិន ផ្លាស់ប្តូរឯកសារចំនួន៣៧ លើវិស័យសំខាន់ៗ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង
ក្រោយជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ក៏បានចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារសរុបចំនួន៣៧ ពាក់ព័ន្ធវិស័យសំខាន់ៗមួយចំនួន។ ឯកសារសរុបចំនួន៣៧ រួមមាន ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, […]
ចិនសរសើរកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា ចិន ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល […]
កម្ពុជានិងចិន ឯកភាពគ្នាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន
ប្រទេសកម្ពុជានិងប្រទេសចិន បានឯកភាពគ្នាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ការឯកភាពនេះ បានស្តែងឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជុំវិញដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៧ […]
ឯកឧត្តម ស៊ី ជីនពីង ប្តេជ្ញាគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ និងជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើនមកកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម ស៊ី […]
បណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកម្ពុជា បង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់ លាស់ និងអនាគតរឹងមាំ
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ បានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីជាពិសេសមួយនេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងក្នុងអតីតកាល តាំងពីសម័យបុរាណរហូតដល់ប្រវត្តិសាស្ត្រសម័យកាលទំនើប […]
បំបែកកំណត់ត្រាឆ្នាំមុន! សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានអ្នកមកលេងកម្សាន្តប្រមាណជាង ២លាន៧សែននាក់
រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺនៅថ្ងៃទី១៤ ,១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើង (Walk Street) នៅភ្នំពេញ មានអ្នកមកលេងកម្សាន្តប្រមាណជាង២លាន ៧សែននាក់ ហើយចំនួននេះមិនរាប់បញ្ជូនសង្ក្រាន្តតាមខណ្ឌទាំង១៤ ,តាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ មេសា ២០២៥។ […]
កម្ពុជា-អាម៉េរិក ជួបប្រជុំទ្វេភាគីពាក់ព័ន្ធនឹងរឿងពន្ធគយបដិការ តាមប្រព័ន្ធវីដេអូ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធាន តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ […]
ធ្វើជាពលរដ្ឋឌីជីថលល្អ កុំបង្កើតនិងកុំចែកចាយព័ត៌មានក្លែងក្លាយ
“គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់”។ នេះជាការលើកឡើង របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា៖ “នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ […]
តាមសំណើរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថៃឯកភាពលើកលែងការយកកម្រៃសេវ៉ាចេញចូល ពីពលករខ្មែរដែលមកលេងស្រុកនៅថ្ងៃចូលឆ្នាំ
តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងការយកកម្រៃសេវ៉ាចេញចូល(re-entry fee) ពីប្រជាពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ។ គួររម្លឹកថា នាថ្ងៃទី១១ ខែមេសា […]
