សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងឱកាសនៃជំនួប, លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) […]

អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធាន​ជប៉ុន​  តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​និង​សហប្រធាន​បារាំង​ តំណាង​ដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា​,​ លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញ​ការ​ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ […]

សម្តេចប​វរធិបតី ហ៊ុន ម៉ាណែត ពន្យល់អំពីគុណតម្លៃ៨ចំនុច ​ពីការចុះ​ឈ្មោះ​​អ្នក​សេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

រាជរដ្ឋាភិបាល បានប្រកាសសម្ពោធដាក់ឱ្យដំណើរការ ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ ”ថ្នាលឌី​ជីថល​ចុះ​ឈ្មោះ​អ្នកសេ​ដ្ឋកិច្ច​ក្រៅប្រព័ន្ធ” នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។ ក្នុងពិធីប្រកាសសម្ពោធនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពន្យល់អំពីគុណតម្លៃ ៨ចំនុច ពីការចុះឈ្មោះ​អ្នកសេ​ដ្ឋកិច្ច​ក្រៅប្រព័ន្ធ។ ក្នុងនោះ៖ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យប​ន្តអនុវត្តអភិក្រម«ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាទីផ្សារ​ផលិតផ​លកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្រប ទាំងក្នុងស្រុក និងក្រៅប្រទេស ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ព្រមទាំងបន្តស្វែងរកទីផ្សារថ្មីៗ ដែលផ្តល់ភាពអនុគ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុង «ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ។ […]

ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹត ដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន […]

ក្រសួង​ព័ត៌មាន ​និងមន្ទីរឃោសនាការ​ខេត្តយូណាន ចាប់ដៃគ្នា​ពង្រី​ក​កិច្ច​សហប្រតិ​បត្តិការ​​ប្រព័ន្ធផ្សព្វ​ផ្សាយ

នៅអំឡុងពេលនៃពិធីបើកវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជឹង យៀន (Zeng Yan) សមាជិកអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។ អនុស្សរណៈនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរព័ត៌មាន ការផលិតព័ត៌មានរួមគ្នា និងកម្មវិធីបណ្តុះបណ្តាល ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន […]

រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់​ក្នុងការប្រយុទ្ធប្រឆាំង​នឹងព័ត៌មាន​ក្លែងក្លាយ

នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងតំណាងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ប្រមាណ៣០០នាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ នៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលស្វយ័តស៊ីសន់ប៉ាណា ខេត្តយូណាន ឯកឧត្តម ក៏បានអំពាវនាវឱ្យមានការសហការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជានិងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម […]

ការទទួលទាន,លក់ និងការផ្សព្វផ្សាយភេ​សជ្ជៈប៉ូវ​កម្លាំងគ្រប់ប្រភេទ ត្រូវហាមឃា​ត់​ នៅ​ក្នុងនិង​ជុំវិញបរិវេណ​គ្រឹះស្ថាន​សិក្សា

ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។​ ការណែនាំនេះ ធ្វើឡើងក្នុងគោលដៅយកចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ […]

រាជរដ្ឋាភិបាល កំពុងគិតគូរ​គ្រោង​បង្កើត​បណ្ណបេឡា​ជាតិ​របបសន្ដិសុខសង្គម​ជាកញ្ចប់គ្រួសារ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល បានកំពុងគិតគូរឲ្យបង្កើតបណ្ណបេឡា​ជាតិរប​ប​សន្ដិសុខសង្គម ជាកញ្ចប់គ្រួសារតែម្ដង បន្ថែមលើអ្វីដែលមាននៅពេលបច្ចុប្បន្នសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ការបង្ហើបដំណឹងនេះ របស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សមាជិក ប.ស.ស […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ ដូចនេះ បានជារាជរដ្ឋាភិបាលវិនិយោគលើសុខភាពរបស់មនុស្ស តាយរយៈការពង្រឹងវិស័យសុខាភិបាលឲ្យរឹងមាំ មានភាពម្ចាស់ការក្នុងព្យាបាលប្រជាពលរដ្ឋ និងពង្រីកវិសាលភាពគ្របដណ្តប់ប្រព័ន្ធសុខាភិបាល។ ការគូសបញ្ជាក់របស់សម្តេចដូចនេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលក៏បានបង្កើតរបបសន្ដិសុខសង្គម ហៅកាត់ថា […]