លូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចរាជធានីភ្នំពេញ តាម​បណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង សាងសង់សម្រេចបាន ៨៨% ហើយ

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ផងដែរ។ គម្រោងនេះ បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក […]

ចូលឆ្នាំខ្មែរឆ្នាំនេះ ភ្នំពេញលេងទ្រង់ទ្រាយធំ បើកដំណើរការផ្លូវថ្មើ​រ​០៥ថ្ងៃ និងសង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ និងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ ។ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង ញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កិត្យានុភាពជាតិ […]

ក្រសួងកសិកម្ម និងសមាគមជប៉ុន-កម្ពុជា ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យកសិកម្ម

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលេីវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលេីវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពិភាក្សាពីការងារគម្រោងវិនិយោគលេីការកែច្នៃគ្រឿងសម្អាង […]

រកឃើញ​ពលករខ្មែរម្នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ

គិតត្រឹមវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ពលករខ្មែរម្នាក់ បានរកឃើញថា ស្លាប់ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជនរងគ្រោះ មានឈ្មោះ មាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលមានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នារសៀលថ្ងៃទី៣១ ខែមីនា នេះ […]

ក្រសួងអប់រំ មិនអនុញ្ញាតឲ្យលេងជះទឹក និងប៉ាតម្សៅ នៅក្នុងកម្មវិធីសង្រ្កាន្តតាមសាលារៀន​

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយ ចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ ជាដើម ខណៈតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជននានា ត្រៀមរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា នៅមណ្ឌលមែកឈើ

លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥ លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត […]

មន្ត្រីក្រសួងការងារ ចុះពិនិត្យត្រៀមសម្របសម្រួល ជូនពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ។ គួរបញ្ជាក់ថា យោងតាមស្មារតីព្រមព្រៀងរួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល ប្រទេសថៃ (Re-Entry Permit) ដល់បងប្អូនពលករខ្មែរអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ […]

ប្រធានរដ្ឋសភាកម្ពុជា ជំរុញឲ្យបន្តកិច្ចសហ​ប្រតិប​ត្តិការតំបន់​លើកា​រងារជំងឺមិន​ឆ្លង ​តាមរយៈ​កា​រ​សន្ទនា ដើម្បីលើកកម្ពស់សន្តិសុខសុខភាពតំបន់និងសាកល

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាសភាតំបន់ ស្តីពី « បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍មួយចំនួនក្នុងការចូលរួមចំណែកសម្រាប់ការពិភាក្សា និងយកទៅអនុវ​ត្តនៅក្នុងការគិតគូរដោស្រាយបញ្ហាជំងឺមិនឆ្លងទំាងក្នុងកម្រិតជាតិនិងកម្រិតអន្តរជាតិ។ ក្នុងឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការតំបន់លើការងារជំងឺមិនឆ្លង […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដី

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់នូវថវិកា ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។ គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះក៏បញ្ជូនមន្រ្តីរបស់កម្ពុជា ដើម្បីចូលរួមជួយសង្រ្គោះជនរងគ្រោះដោយគ្រោះរញ្ជួយដីផងដែរ។ […]

បុណ្យទន្លេ ៣ថ្ងៃនៅខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់

រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ​ ​ចូល​រួម​លេង​កម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ។ ក្នុងចំណោម អ្នកទៅលេងកម្សាន្ត ទាំងជាង៣០ម៉ឺននាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៨ នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ […]

5
Promotion