សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុ​ស្សាវរីយ៍លើ​កទី៤៦ ទិវាកំ​ណើត​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា

សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ នៅលើបណ្តាញសង្គម សម្តេចពញាចក្រី ហេង សំរិន  បានសរសេររៀបថា​ «ថ្ងៃ២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានប្តូរមកជា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល […]

រដ្ឋ នឹង​ជួយ​សាងសង់​ផ្សា​របឹងឈូកនៅខេត្តបាត់ដំបង​​ឡើងវិញ និងឲ្យអាជីវករ​គ្រប់គ្រង​តូប​ពេញមួយ​ជីវិត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងជួយសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជា​សមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ

សម្តេច​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង​ថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១).​ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២)​ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” ​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ […]

ព្រះមហាក្សត្រ យាងមកដល់​មាតុប្រទេស​វិញ បន្ទាប់ពីប​ញ្ចប់ព្រះរាជទស្សន​កិច្ចផ្លូវរដ្ឋ​នៅប្រទេស​វៀតណាម

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ អញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យក្រុមហ៊ុន Hong Leong វិនិយោគលើការ​ផលិតគ្រឿង​បន្លាស់​យានយន្ត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន […]

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន […]

ព្រះមហាក្សត្រ យាងបំពេញព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម រយៈ​ពេល​ពីរថ្ងៃ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ យាង និងថ្វាយព្រះរាជដំណើរព្រះអង្គ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

CDC ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើទំនើបកម្មនីតិវិធីវិនិយោគ ដោយដា​ក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ​នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ប្រព័ន្ធនេះមានគោល​បំណងសម្រួលនិតិ​វិធីវិនិយោគជាឌីជីថល ធ្វើឱ្យកាន់តែងាយស្រួល​សម្រាប់អាជីវកម្មក្នុង​ការ​វិនិយោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា ប្រព័ន្ធ​គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា The CDC […]

គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ ប្រទេសវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិមន្តជួបសំណេះ​សំណា​លជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោលបំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយ​​​​​​​​​ផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ […]

MV”សែកមន្ត” ប្រកាសចេញផ្លូវការថ្ងៃទី៣០ វិច្ឆិកា ក្នុងMVមានចាប៉ីខ្មែរជាង១00ដើម ប្រគំភ្លេងបុរាណលាយសម័យ

បន្ទាប់ពី ផលិតយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារផលិតកម្មGalaxy navatra ពេលនេះ បទ”សែកមន្ត” បានផលិតជិតរួចរាល់100%ហើយ ទទ្ទឹមគ្នានោះដែរ ផលិតកម្មខ្នាតយក្សមួយនេះ បានប្រកាសថា official MVបទ”សែកមន្ត” ដែលមានចាប៉ីខ្មែរជាង100ដើម ប្រគំភ្លេង បុរាណលាយសម័យនឹងចេញនៅថ្ងៃទី30 ខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ទស្សនិកជនដែលនិយម តាមដានរឿងរ៉ាវសិល្បៈ ពិតជាបានដឹងយើងថា ប៉ុន្នានថ្ងៃនេះ បន្ទាប់ពី […]