ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ផ្នែកខាង​ក្រោមតាមប​ណ្តោយស្ទឹងសែន ក្នុងខេត្តកំពង់ធំ​ សាងសង់បានប្រមាណ ១០% ហើយ

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ នៅផ្នែកខាងក្រោម តាមបណ្តោយស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នសាងសង់បានប្រមាណ ១០% ហើយ ។ បើតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការសាងសង់បានប្រមាណ ១០% ក្នុងនោះរួមមាន ចាក់បាតធ្វើគ្រឹះ និងចងដែកមុខកប៉ាល់របស់តួសំណង់បានប្រវែងចំនួន ១៥០ ម៉ែត្រ និងកំពុងទប់ទឹកស្ទឹងបន្តធ្វើគ្រឹះទៅម្ខាងទៀតផ្នែកខាងឆ្វេងរបស់ស្ទឹងសែនក្នុងប្រវែង ១៥០ […]

អបអរសាទរ! កម្ពុជា ទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិកា”ទេសចរណ៍អាស៊ានលើកទី២៨”នៅប្រទេសម៉ាឡេស៊ី

កម្ពុជាទទួលបានពានរង្វាន់ស្ដង់ដាទេសចរណ៍អាស៊ាន នៅក្នុងវេទិការ “ទេសចរណ៍អាស៊ានលើកទី២៨” ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។ ក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី២៨ កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រគល់រង្វាន់ ដល់ជ័យលាភីកម្ពុជា ដែលទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងឆ្នាំ២០២៥នេះ ។ បើតាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទកភាពខ្ពស់ណាស់ ដែលកម្ពុជាទទួលបានពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ានច្រើនជាងគេ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានី ខេត្ត ចំនួន៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានបង្ហាញ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល​ កំពង់ស្ពឺ និងខេត្តតាកែវ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកនេះ បានសម្រេចលទ្ធផលរួមមាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង […]

គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើក​សន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ សន្និបាត​នេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។ សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា […]

គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការមិនទទួលឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម

គណៈរដ្ឋមន្ត្រី អនុម័ត សេចក្តីព្រាងច្បាប់«ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» នៅក្នុងកិច្ចប្រជុំពេញអង្គ នៅវិមានសន្តិភាព នាថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ […]

គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់«ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក»

សេចក្តីព្រាងច្បាប់ ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ត្រូវបានគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះ មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើង ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យ​បន្តដោះ​ស្រាយ​បញ្ហាស្រូវ និងទឹក ជូន​កសិករឲ្យបានទាន់​ពេលវេលា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃសុក្រ ទី២៤ មករា ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការណែនាំនេះ […]

ទូតចិន បង្ហាញឆន្ទៈបន្តគាំទ្រ​បេសកកម្ម​រប​ស់​គណៈកម្មាធិការអាហារូបក​រណ៍ និងស​មាគម អ.ម.ត

ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុជា និងជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិនប្រចាំកម្ពុជា។ ក្នុងឳកាសនៃជំនួបនេះ ឯកឧត្តម Wang Wenbin បានថ្លែងនូវការកោតសរសើរ […]

រដ្ឋ​បន្តឲ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ២០២៤»រហូតដល់ដំណាច់ឆ្នាំ២០២៥

រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។ នេះបើយោងតាមនេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៥ […]

ប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:៣០នាទីព្រឹក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]