តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រំពឹងថា ពឹងថា ចំពោះវិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ […]
Author: ratha
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានដង្ហែដល់វត្តពោធិគិរីវង្សារាមក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ […]
ជំនន់ទឹកភ្លៀង បង្ខំឲ្យអាជ្ញាធរផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៤១ ដល់គីឡូម៉ែត្រ៤៣ ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រ ៥៣ ដល់គីឡូម៉ែត្រ៥៥ ចំណុចផ្សារប៉ាង្គសី ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននេះ ដោយសារជំនន់ទឹកភ្លៀង បានហូរកាត់លិចផ្លូវ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ […]
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាមរយ:ឧត្ដមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ […]
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួនលោក លី សាម៉េត ហៅ«គ្រូមា» ទោះបីជាចេញវីដេអូសារភាពកំហុសក៏ដោយ
ទោះបីជាលោក លី សាម៉េត ហៅ«គ្រូមា» បានចេញវីដេអូសារភាព និងសូមទោសចំពោះកំហុសកន្លងទៅក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី ដោយសម្តេចបានបញ្ជាក់ថា «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ នៅទីក្រុងគុនមិញ ប្រទេសចិន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី ១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ […]
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវិមាន៧ មករា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ ប្រទេសនិយមវៀតណាម ដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា នៅរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ […]
និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីដាល់អំបុក
និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកពីរាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីអំពីប្រពៃណីដាល់អំបុក របស់ដូនតាខ្មែរ ដែលប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ពីការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញដឹកនាំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅថ្ងៃទី៤ វិច្ឆិកាខាងមុខ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញដឹកនាំ ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ ប្រទេសវៀតណាម នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ ក្បួនដង្ហែ នឹងផ្តើមចេញដំណើរពីវិមាន ៧មករា ស្ថិតនៅមហាវិថីព្រះនរោត្តម […]
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកទឹកចិត្តឲ្យក្រុមហ៊ុនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានស្នើសុំការគាំទ្រពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជួយជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិនឱ្យមកបន្តបណ្តាក់ទុនលើគម្រោងវិនិយោគធំៗនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀតរបស់កម្ពុជា។ ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប២ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១ ខែតុលា វិច្ឆិកា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងធ្វើពិពិធកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ឱ្យកាន់តែ ប្រសើរឡើងថែមទៀតដោយមិនអាចបញ្ឈប់ការសាងសង់ត្រឹមផ្លូវល្បឿនលឿនភ្នំពេញ- […]