បវេសនកាលឆ្នាំសិក្សាថ្មី សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យឳពុកម្តា​យ ចូល​រួមតា​មដានលទ្ធផលសិក្សា និងសីលធម៌កូនចៅ

តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យ មាតាបិតា អ្នកអាណាព្យាបាលចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរ។ បន្ថែមលើនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឲ្យ មាតាបិតា អ្នកអាណាព្យាបាល ជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ […]

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ជាស្ថានភាពដែលគ្រប់គ្នាចង់បាន

រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង  ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន […]

មន្ទីរទេសចរណ៍ខេត្តព្រៃវែង បដិសេធ​ការផ្សាយព័ត៌​មាន​មិនពិត​ពីរមណីយ​ដ្ឋានភ្នំ​ឈើកាច់ របស់​វិទ្យុអាស៊ី​សេរី

មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបដិសេធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី តាមរយៈគណនី Facebook ដែលមានឈ្មោះ RFA Khmer ដោយបានផ្សាយថា អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ។ ចំពោះការចុះផ្សាយនេះ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានចាត់ទុកជាព័ត៌មានមិនពិត មូលបង្កាច់ទាំងស្រុង បង្កការញុះញ៉ុង និងជាក់ស្តែងពុំដូចព័ត៌មានដែលបានបង្ហោះនោះឡើយ ។ ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបញ្ជាក់ជូនដល់សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើ ប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឲ្យជ្រាបថា […]

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា អញ្ជើញចូលរួមពិធីបុណ្យសពឯកឧត្តមបណ្ឌិត ជា ចាន់តូ

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុន បានអញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ […]

ថ្នាក់ដឹកនាំ​​ស្ថាប័នជាតិសំខាន់ៗ អញ្ជើញ​ថ្វាយព្រះពរ ព្រះ​មហា​​ក្ស​ត្រ ក្នុង​ឳកាស​ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរា​ជ​ស​ម្បត្តិ

ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជថ្វាយព្រះពរ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤។ ព្រះរាជពិធីថ្វាយព្រះពរនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល […]

នាវាខ្នាត​យក្ស​​មួយ​គ្រឿង នាំភ្ញៀវទេ​សចរ​ចម្រុះ​ជាតិ​សាសន៍​ជាង៨០០​នាក់ មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

នាវាខ្នាតយក្ស​មួយគ្រឿង នាំភ្ញៀវទេសចរ​ ចម្រុះជាតិសាសន៍ចំនួន ៨៦៩នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះ​សីហនុ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នាវាទេសចរណ៍នេះ ឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY ។ តាមការចេញផ្សាយរបស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នាវាទេសចរណ៍​មួយនេះ ផ្ទុកភ្ញៀវ​ទេសចរ​ចំនួន ៨៦៩នាក់ ក្នុងនោះស្រី ៤៤៨នាក់, មាន២១សញ្ជាតិ […]

អ្នកឧកញ៉ា គិត ម៉េង លើកទឹក​ចិត្តឲ្យ​វិនិយោ​គិន​ចិនហុងកុង មកបណ្តាក់​ទុនវិនិយោគនៅកម្ពុជា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយ​ប្រើ​ប្រាស់​នូវក្រប​ខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ,កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ជាដើម។ ការជំរុញលើកទឹកចិត្តនេះ បានធ្វើឡើងនៅជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា និងគណៈ​ប្រតិភូ​ធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan […]

អាជ្ញាធររាជធានីភ្នំពេញ អះអាងថា មិនដែលហាមឃាត់​សក​ម្មភា​ពស្រប​ច្បាប់​ ​រ​បស់​​អង្គ​ការសង្គម​ស៊ីវិល​​ឡើយ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។ វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី […]

ដំណឹងល្អ! រដ្ឋផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់​សហគ្រាស​ក្នុង​វិស័យទេស​ច​រណ៍​​​នៅខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីបន្តជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែតុលា ​ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនោះ មានដូចជា៖ ១. លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ […]

កម្ពុជា-ឥណ្ឌា នឹងរៀបចំ​វេទិកា​ទេសចរណ៍ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​​និងជំរុញ​លំហូរទេ​សចរ

ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងសហការគ្នារៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍​ឥណ្ឌា សម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ”។ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា នឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា, ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោ គិនឥណ្ឌា […]