តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
Author: ratha
ផ្លូវជាតិលេខ៧៨ ជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅតំបន់កន្ទុយនាគ ខេត្តរតនគិរី
ផ្លូវជាតិលេខ៧៨ ដែលមានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី៧ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ផ្លូវជាតិលេខ៧៨ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ ។ សម្រាប់នាពេលបច្ចុប្បន្ន […]
ទស្សនាវដ្តី Newsweek បង្ហាញបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី៣ កញ្ញា ២០២៤។ ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្តី Newsweek បានបញ្ជាក់ថា ទស្សនាវដ្តី […]
ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ សម្រេចការសាងសង់បានជាង៤៤ភាគរយហើយ
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១ភាគរយហើយ។ នេះតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ […]
ទូតថៃ រំពឹងថា ទំនាក់ទំនងកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យនាពេលអនាគត
មុនពេលចាកចេញក្រោយចប់អាណត្តិការទូតនៅកម្ពុជា ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR )ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត ខណៈប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម ។ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឆឺតគៀត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក […]
សម្តេចនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យជនរួមជាតិចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ជនរួមជាតិ បន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀតនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈក្រុមការងារមូលនិធិបាន និងកំពុងខិតខំរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត […]
ទស្សនៈតាបូរណ៍៖ មរតករបស់ព្រះបាទជ័យវរ្ម័នទី៧ និងការបែកបាក់នៃប្រទេសកម្ពុជា
ប្រវត្តិសាស្ត្រកម្ពុជាត្រូវបានកំណត់ដោយមេដឹកនាំដ៏មានឥទ្ធិពល និងអ្នកដឹកនាំដែលមានចក្ខុវិស័យដែលកេរដំណែលបានបង្រួបបង្រួមអត្តសញ្ញាណជាតិ។ ក្នុងចំណោមនោះ ព្រះបាទជ័យវរ្ម័នទី៧ មានភាពលេចធ្លោជាឥស្សរជនដ៏អស្ចារ្យ ដែលរជ្ជកាលនៅចុងសតវត្សទី១២ ជារឿយៗត្រូវបានចាត់ទុកថាជាយុគសម័យមាសសម្រាប់អាណាចក្រខ្មែរ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការធ្លាក់ចុះនៃការដឹកនាំដ៏រឹងមាំរបស់ព្រះអង្គមមក ប្រទេសកម្ពុជាបានប្រឈមមុខនឹងការបែកបាក់ និងភាពមិនចុះសម្រុងគ្នា ។ អត្ថបទនេះស្វែងយល់ពីឥទ្ធិពលនៃកេរដំណែលរបស់ព្រះបាទជ័យវរ្ម័នទី៧ និងការបែកបាក់ជាបន្តបន្ទាប់ដែលបានកើតឡើងក្នុងនគរ។ *សម័យព្រះបាទជ័យវរ្ម័នទី៧ ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេប្រារព្ធមិនត្រឹមតែសម្រាប់ការសញ្ជ័យខាងយោធារបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមចំណែកផ្លាស់ប្តូររបស់ព្រះអង្គចំពោះស្ថាបត្យកម្ម សាសនា និងសុខុមាលភាពសង្គមផងដែរ។ នៅក្រោមរជ្ជកាលរបស់ព្រះអង្គដែលលាតសន្ធឹងពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២១៨ អាណាចក្រខ្មែរបានជួបប្រទះនឹងការរីកចំរើននៃវប្បធម៌ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ […]
អាជ្ញាធរខេត្តពោធិ៍សាត់ អះអាងថា រូបភាពផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ដែលផ្សាយតាមបណ្តាញសង្គមមួយចំនួន គឺខុសពីការពិតជាក់ស្តែង
កាលលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុក និងគណនីហ្វេសបុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញមកបដិសេធ និងច្រានចោលការចុះផ្សាយព័ត៌មាននេះ ដោយបញ្ជាក់ថា ជាការចុះផ្សាយព័ត៌មានមិនពិត ដែលមានចរិតញុះញង់ មូលបង្កាច់ បង្អួចកិត្តិយសថ្នាក់ដឹកនាំ ដោយបានយករូបភាពចាស់ៗកាលពី ៤ឆ្នាំមុនមក ធ្វើការផ្សព្វផ្សាយឡើងវិញ ធ្វើឱ្យសាធារណជនអាចមានការយល់ភាន់ច្រលំខុសពីការពិតជាក់ស្តែង។ ករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ធ្លាប់បានជម្រាបជូនសាធារណជនម្តងរួចហើយកាលពីពេលកន្លងទៅ។ រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការបដិសេធចំពោះការចុះផ្សាយបែបអគតិ និងស្នើឱ្យធ្វើការកែតម្រូវ […]