អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើផ្លូវច្បាប់​ចាត់ការអ្នកយកថ្លៃភាស៊ី លើសពីក្នុងសៀវភៅបន្ទុក

អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ប្រសិនបើរកឃើញ ត្រូវចាត់វិធានការច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធាន​មនុស្ស​គឺ​ជាទ្រព្យដ៏សំ​ខា​ន់​បំផុតសម្រាប់​ប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដឹកនាំ និងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ហើយធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។

ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ឲ្យមន្តី្ររាជ​ការក្នុងខេត្តកំ​ពង់ស្ពឺ បន្តផ្តល់សេវាសាធារ​ណៈជូនដល់​ពលរដ្ឋឱ្យកា​ន់តែល្អ​​ប្រសើរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឆ្លើយតបនឹង​អ្នកកា​សែតThe Diplomat សម្តេច​តេជោ ថា​“បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន”

“បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន” ។ នេះជាសំណេរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅលើបណ្តាញសង្គមកាលពីយបថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០​២៤ ដើម្បីឆ្លើយតបទៅកាន់លោក ដេវីត ហួត (David Hutt) អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat  ។

កម្ពុជា និង​ខេត្តជេ​ជូ​ កំពុង​ស្វែង​រក​​យន្តការ​ជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា

ប្រទេសកម្ពុជា និងខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ  កំពុងពិនិត្យលទ្ធភាព និងស្វែងរកយន្តការ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ខណៈដែលខេត្តរបស់សាធារណរដ្ឋកូរ៉េ មួយនេះ បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ក្រសួង​សុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជាមួយ​ជំងឺផ្តាសាយ​​​និងជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ។

រាជធានីភ្នំពេញ ចងសម័្ពន្ធមេត្រីភា​ព​ជាមួយខេត្តស្វយ័ត​ជេជូ របស់កូរ៉េ

រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន និងសហភាពអឺរ៉ុប បង្ហាញក្តីព្រួយបារម្ភ ចំពោះ​សភាពការណ៍​កាន់តែ​ស្មុគស្មាញ ​នៅមីយ៉ាន់​ម៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Dries​mans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្ដែងការរព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

រាជរដ្ឋាភិបាល ប្រាប់ឲ្យ​ក្រសួង​ស្ថាប័ន​ពិនិត្យ​កែសម្រួល​ឬលុបចោល រចនា​​សម្ព័ន្ធមាន​ស្រាប់​​ដែល​មិនឆ្លើយ​តប​នឹង​ស្ថានភាព​បច្ចុប្បន្ន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បា​នចេញសារាចរ ស្តីពី ការរៀបចំនិងការកែស​ម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រ​សួ​ង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ ។

វឌ្ឍនភាព​គម្រោង​រំដោះទឹកនិង​ពង្វាង​ទឹកជំនន់​ចេញពីរាជធានី​ភ្នំពេញ

គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់លទ្ធភាពក្នុងការដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។