ឯកឧត្តម សុខ ពុទ្ធិវុធ អរគុណដៃគូពា​ក់​ព័ន្ធដែលជួ​យជំរុញការងារអាហា​រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានភាពរីកចម្រើន

ឯកឧត្តម សុខ ពុទ្ធិវុធ បានអរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ធ្វើមន្ត្រីត្រូវវិនិយោគ​លើ​ការ​រៀនសូត្រ មិនមែនវិនិយោគ​រកខ្សែ​ ​និងថវិកា​​ដើម្បីសូកប៉ាន់​នោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ទៅកាន់ អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវវិនិយោគកម្លាំងកាយចិត្តខិតខំរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ។

សិល្បករ និងសិល្បការិនីជើងចាស់ ទទួលបានការព្យាបាលជំងឺ​ ក្រោមទំនុក​បម្រុង​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំសិល្បករ និងសិល្បការិនីជើងចាស់ដែលមានជំងឺប្រចាំកាយ មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។

សម្តេចតេជោ ហ៊ុន សែន៖ សូមបញ្ឈប់ការភ្ជាប់កម្ពុជា ទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំកុំឲ្យមានការព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមឲ្យបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៀតទៅ

សម្តេចនាយករដ្ឋមន្ត្រី៖ ប្រសិនបច្ចេកវិទ្យា ត្រូវបាន​​ប្រើប្រាស់ក្នុងទិដ្ឋ​ភាព​មិនត្រឹមត្រូវ អាចបង្កផលអវិជ្ជមានដល់សង្គម​ជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cyberse​c​ur​ity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមាន

ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើ​ន​ទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។

កម្ពុជា និងអាមេរិក ពិនិត្យយន្តការរៀបចំកិច្ចសហប្រតិបត្តិការយោធាជាមួយ​គ្នា​​ឡើងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក​​ បានពិភាក្សាគ្នាអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហ​រដ្ឋអាមេរិក ។

សម្ដេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធ​សាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។

ក្រសួងការងារ ដាក់ចេញយន្តការចំនួន៨ចំនុច ដើម្បីគាំពារពលករទេសន្តរ​​ប្រវេសន៍​កម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានដាក់ចេញយន្តការ ៨ចំនុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។ ការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។

ឯកឧត្តម ចម ប្រសិទ្ធ បួសថ្វាយព្រះភ្លើងព្រះបរមសពសម្តេច​សង្ឃរាជ​ ទេព វង្ស ​

អតីតទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គឺជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានស្ម័គ្រចិត្តបួសថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទិសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។