វិស័យអាទិភាពចំនួន៣ ត្រូវបាន​កំណត់សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល១០ឆ្នាំ

រាជរដ្ឋាភិបាល បានកំណត់វិស័យអាទិភាពចំនួន៣ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ។ វិស័យអាទិភាព ចំនួន៣ នោះរួមមាន វិស័យដឹកជញ្ជូននិងភស្តុភារកម្ម (ផ្លូវថ្នល់និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ,វិស័យថាមពល និងវិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាតនិងការគ្រប់គ្រងសំណល់)។ រាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាច ដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពភាពជាដៃគូរវាងរដ្ឋនិងឯកជន តាមនីតិវិធីជាធរមាន។ អត្ថបទ៖ ពុទ្ធិកា

អ្នកវិភាគពុលទឹកមាត់ លោក ជេម សុខ ចេញសុំទោ​សក្រោ​យ​និយាយមិនពិត​ពីដំណើរទ​ស្សនកិច្ចនៅចិន របស់សម្តេចតេជោ ហ៊ុន សែន

ទីបំផុតអ្នកវិភាគពុលទឹកមាត់តាមបណ្តាញសង្គមហ្វេកបុក​ លោក ជេម សុខ បានចេញសុំទោស សម្តេចតេជោ ហ៊ុន សែន ក្រោយ​លើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនជាទសន្សកិច្ចប្រញាប់ប្រញាល់។ ក្នុងសំណេរសុំអភ័យទោសលើគណនីហ្វេកបុក Sakoun Sok ដែលគេស្គាល់ថា លោក ជេម សុខ បានសរសេររៀបរាប់ថា ៖ «សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព, […]

កំពូលតារាចម្រៀងល្បីៗ នឹង​ធ្វើឱ្យកក្រើកឆាកតន្រ្តីចំនួន២ថ្ងៃពេញ នៅស្រុករមាសហែក ខេត្តស្វាយរៀង ចុងសប្ដាហ៍នេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តស្វាយរៀង ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារា​ចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 06-07 ខែធ្នូ […]

កម្ពុជា កំពុងបង្កើនល្បឿនធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ

កម្ពុជាបាននិងកំពុងជំរុញនិងបង្កើនល្បឿនក្នុងការធ្វើបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យ តួយ៉ាងដូចជាវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច នយោបាយ វប្បធម៌ សិល្បៈ កីឡាជាដើម ដោយប្រើ​ប្រាស់​យុគសម័យបរិវត្តកម្មឌីជីថលជាសកលនាពេលបច្ចុប្បន្នឱ្យក្លាយ ជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់សង្គមជាតិកម្ពុជា។  នេះជាការគូសបញ្ជាក់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រធានបទគន្លឹះនៃទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២គឺ […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់សាជាថ្មីពីការប្រកាន់ខ្ជាប់នយោបាយចិនតែមួយរបស់កម្ពុជា ខណៈពេលកំពុងទស្សនកិច្ចនៅចិន 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ​នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចនៅចិន មិនមែនជាទស្សនកិច្ច​ប្រញា​ប់​ប្រញាល់ ឬតក់ក្រហល់​នោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ទន្ទឹមគ្នានឹងទស្សនកិច្ច បុគ្គលតាំងខ្លួនជាអ្នកវិភាគតាមហ្វេកបុក លោក ជេម សុខ បាននិយាយថា សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។ ឆ្លើយតបនឹងការលើកឡើងនេះ នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ […]

ខន សុវណ្ណសូនីតា ទម្លាយថា​​ ឡើង​ជិះកង់បីទាំងមិនទាន់ងូតទឹក​ទៅហាត់​សម​ដើម្បីចូល​រួមប្រ​កួត​MPI 2024 ជំនួស ដេត ស្រីនាថ នៅវិនាទីចុងក្រោយ

បវរកញ្ញាកំសត់ គឺជាងារដែលមហាជនដាក់ឲ្យកញ្ញា ខន សុវណ្ណសូនីតា បន្ទាប់ពីបវរកញ្ញារូបនេះ បានទៅជំនួសកញ្ញា ដេត ស្រីនាថ នៅលើឆាកអន្តរជាតិនៅវិនាទីចុងក្រោយ សម្រាប់ការប្រកួត Miss Pla​net International 2024 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ។ អ្វីដែលខ្លោចចិត្តនោះគឺ កញ្ញាបានបង្ហើបថា បានឡើងជិះកង់បីទាំងខ្លួនមិនទាន់ងូតទឹក ដើម្បីទៅហាត់សម ត្រៀមខ្លួនចូលប្រកួតជំនួស ។ កញ្ញា ខន សុវណ្ណសូនីតា […]

នាយករដ្ឋមន្ត្រីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០​២៤។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើតបតាមការអញ្ជើញរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះកម្ពុជា។ តាមការគ្រោង ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន […]

សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុ​ស្សាវរីយ៍លើ​កទី៤៦ ទិវាកំ​ណើត​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា

សម្តេចពញាចក្រី ហេង សំរិន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ នៅលើបណ្តាញសង្គម សម្តេចពញាចក្រី ហេង សំរិន  បានសរសេររៀបថា​ «ថ្ងៃ២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានប្តូរមកជា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល […]

រដ្ឋ នឹង​ជួយ​សាងសង់​ផ្សា​របឹងឈូកនៅខេត្តបាត់ដំបង​​ឡើងវិញ និងឲ្យអាជីវករ​គ្រប់គ្រង​តូប​ពេញមួយ​ជីវិត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងជួយសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា […]

5
Promotion