សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)ការបញ្ចប់ជម្លោះដីធ្លីជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ […]
Author: ratha
ព្រះមហាក្សត្រ យាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ អញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យក្រុមហ៊ុន Hong Leong វិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្ត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន […]
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន […]
ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម រយៈពេលពីរថ្ងៃ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ យាង និងថ្វាយព្រះរាជដំណើរព្រះអង្គ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
CDC ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើទំនើបកម្មនីតិវិធីវិនិយោគ ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ប្រព័ន្ធនេះមានគោលបំណងសម្រួលនិតិវិធីវិនិយោគជាឌីជីថល ធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អាជីវកម្មក្នុងការវិនិយោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា The CDC […]
គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ ប្រទេសវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោលបំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ […]
MV”សែកមន្ត” ប្រកាសចេញផ្លូវការថ្ងៃទី៣០ វិច្ឆិកា ក្នុងMVមានចាប៉ីខ្មែរជាង១00ដើម ប្រគំភ្លេងបុរាណលាយសម័យ
បន្ទាប់ពី ផលិតយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារផលិតកម្មGalaxy navatra ពេលនេះ បទ”សែកមន្ត” បានផលិតជិតរួចរាល់100%ហើយ ទទ្ទឹមគ្នានោះដែរ ផលិតកម្មខ្នាតយក្សមួយនេះ បានប្រកាសថា official MVបទ”សែកមន្ត” ដែលមានចាប៉ីខ្មែរជាង100ដើម ប្រគំភ្លេង បុរាណលាយសម័យនឹងចេញនៅថ្ងៃទី30 ខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ទស្សនិកជនដែលនិយម តាមដានរឿងរ៉ាវសិល្បៈ ពិតជាបានដឹងយើងថា ប៉ុន្នានថ្ងៃនេះ បន្ទាប់ពី […]
ដល់នាទីចុងក្រោយហើយ! ដេត ស្រីនាថ បែរជាប្រកាសមិនចូលរួមប្រកួត Miss Planet International 2024
នៅសល់តែប៉ុន្មានម៉ោងទៀតដល់ម៉ោងប្រកួតវគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាភពផែនដីអន្តរជាតិ ឬ Miss Planet International 2024 ហើយនៅសាលមហោស្រពកោះពេជ្រ ដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ដេត ស្រីនាថ ដែលជាបេក្ខភាពតំណាង កម្ពុជា បែរជាប្រកាសក្តែងៗ សុំធ្វើពិហការ មិនចូលរួមប្រកួតទៅវិញ ។ រឿងនេះកំពុងធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យបវរកញ្ញា ។ មុននេះបន្តិចកញ្ញា ដេត ស្រីនាថ […]
សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ
សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីក លទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា។ វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាស សម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិតធុរកិច្ច, និងជំនួបរវាងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ វេទិកានេះបាននាំយកសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនផ្សារទំនើប និងក្រុមហ៊ុនចែកចាយ ផលិតផល មកជួបជុំគ្នាដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ […]
