របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។
Author: ratha
ឯកឧត្តម ហ៊ុន ម៉ាណែត ណែនាំគោលការណ៍“៣គួរ និង៣កុំ”ដល់សមាជិកបក្សប្រជាជនកម្ពុជា គប្បីអនុវត្ត
ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំថា ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។
លេចមុខអតីតតំណាងរាស្ត្របក្សប្រឆាំង៣រូប ឈរឈ្មោះក្នុងបក្សរបស់លោក ញឹក ប៊ុនឆៃ
គណបក្សខ្មែរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបាន អតីតតំណាងរាស្ត្រ បក្សប្រឆាំង៣រូប ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិ តំណាងឲ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។
វត្ថុបុរាណខ្មែរជាង១០០ កំពុងដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Columbia នៅប្រទេសកាណាដា
វត្ថុបុរាណខ្មែរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗ នឹងត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Columbia នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន ៣ គឺ៖ ជីវិត ជីវភាពរស់ និងកិត្តិយស។
លោកស្រី ញ៉ែម សាវ៉ាត លាតត្រដាងពីទង្វើបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី និងប្រធានគណបក្សភ្លើងទៀន
លោកស្រី ញ៉ែម សាវ៉ាត ចេញមកបកស្រាយដោយលាតត្រដាងការពិតមួយចំនួន អំពីអំពើបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ។
បែកធ្លាយវាគ្មិនពិសេសរបស់ តាំង សារ៉ាដា នៅកាសែត The Cambodia Daily បង្កប់ខ្លួននៅក្នុងគណបក្សប្រឆាំង ស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត
ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជាវាគ្មិនពិសេសឲ្យអ្នកកាសែត តាំង សារ៉ាដា នៅ The Cambodia Daily ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយទៀតថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ហើយគាំទ្រឯកឧត្តមបណ្ឌិតជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបានឃុបឃិតជាមួយ សម រង្ស៊ី នឹងត្រូវមានទោស
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនី ជិត២ម៉ឺន ក្នុង ស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថា អ្នកទាំងអស់ដែលបានឃុបឃិតជាមួយនិង ទណ្ឌិតមួយរូប (សម រង្ស៊ី) នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។
សម្តេច ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយនិងកម្មវិធីនយោបាយច្បាស់លាស់
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាករេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។