ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាន អាជ្ញាធររាជធានីភ្នំពេញ កំពុងសាងសង់បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់បន្ថែមទៀតនៅតំបន់ផ្លូវថ្មើរជើង ដែលមានទីតាំងជាប់ស្ថានីយបូមទឹកព្រះគន្លង់តាមបណ្ដោយតីរវិថីព្រះសុវត្ថិ។ បន្ទប់ទឹកសាធារណៈចំនួន៣៧បន្ទប់ រួមមាន បន្ទប់ទឹកសម្រាប់បុរសចំនួន២២បន្ទប់,បន្ទប់ទឹកសម្រាប់ស្ត្រីចំនួន១៤បន្ទប់ និងបន្ទប់សំរាប់ជនពិការមួយបន្ទប់។ ក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់បន្ទប់ទឹកសាធារណៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការសាងសង់បន្ទប់ទឹកសាធារណៈបន្ថែមនេះ គឺដើម្បីសម្រាប់ប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្ត និងហាត់ប្រាណតាមមាត់ទន្លេប្រើប្រាស់ និងលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោកសាំ ពិសិដ្ឋ […]