ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ […]
Author: ratha
អតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៦៧នាក់ បានបើកប្រាក់ឧបត្ថម្ភគោលនយោបាយ១លើក ក្រោយពេលដាក់ឲ្យសោធននិវត្តន៍
សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំ នូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ដោយសេចក្តីនឹករលឹក និងបានផ្តាំផ្ញើរឲ្យនិវត្តជនទាំង […]
រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់
រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងមិនអាចសម្រេចគោលដៅ ក្លាយជាប្រទេសចំណូលខ្ពស់បាននោះទេ ប្រសិនបើធនធានមនុស្ស មិនមានចំណេះដឹងសមត្ថភាពជំនាញ […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ឲ្យបានច្រើនកុះករ
សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។ ជាមួយនឹងការរៀបចំកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»នេះ ឲ្យបានច្រើនកុះករ ខណៈកម្មវិធីនេះ នឹងមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ […]
លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានតែងតាំងជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាប។ លោកវរសេនីយ៍ឯក សៀ ទីន ជាកូនប្រុសលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមុនទទួលបានការតែងតាំងនេះ លោកមានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ថាព្រែកជីកហ្វូណនតេជោ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ជាពិសេសតំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ។ ការគូសបញ្ជាក់របស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូច”
សម្តេចធិបតី ហ៊ុន ម៉ាណែត ធា្លប់បានលើកឡើងពីទស្សនៈមួយក្នុងការដឹកនាំ ដែលយើងអាចយកមកអនុវត្តន៍ក្នុងសកម្មភាពការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌ និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍”៕
សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរ
សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា កម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ដែលគ្រោងរៀបចំនៅលើទឹកដីនៃខេត្តសៀមរាបនេះ ជាសក្ខីភាពបន្ថែមទៀត បង្ហាញពីការចូលរួមរបស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរសមាគមសិល្បករខ្មែរ ដែលបានចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលបានចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ព្រមទាំងបានជួយដល់សិល្បករ សិល្បការិនី ដែលមានវ័យចំណាស់ និងមានជីវភាពខ្វះខាត ហើយមានផែនការច្បាស់លាស់ក្នុងការជួយពង្រឹងវិស័យសិល្បៈខ្មែរឱ្យមានភាពរីកចម្រើនថែមទៀត ។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល រវាងលោកជំទាវបណ្ឌិតនិងប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន និងមានការចូលរូមពីសមាជិក សមាជិកា សិល្បករ សិល្បការិនី ក្នុងវិស័យសិល្បៈគ្រប់ទម្រង់ជាច្រើនរូប ព្រមទាំងតំណាងសមាគមកាយប្ញទ្ធិនារីកម្ពុជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាថាព្រែកជីកហ្វូណនតេជោ មិនធ្វើឲ្យខ្មែរបាត់ទឹកដីនោះទេ
ឆ្លើយតបទៅនឹងមតិរបស់ប្រជាពលរដ្ឋមួយចំនួនតូច ដែលបានបង្ហាញក្តីបារម្ភ ចំពោះគម្រោងព្រែកជីកនេះ ថានឹងធ្វើកម្ពុជាបាត់បង់ទឹកដី ឬអធិបតេយ្យជាតិនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសធានាថា នៅពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ តែផ្ទុយទៅវិញគម្រោងនេះ បានផ្តល់នូវផលប្រយោជន៍មហាសាលដល់កម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទោះបីជាប្រជាពលរដ្ឋយើងច្រើន លើសលុបយល់ពីតម្លៃនៃគម្រោងព្រែកជីកនេះ ក៏មានបងប្អូនមួយចំនួន […]