សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ […]
Author: ratha
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីក្លាយទៅជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដី […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានអនុវត្តច្បាប់ចំពោះអ្នកញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានអនុវត្តច្បាប់ចំពោះអ្នកបង្កើតចលនាខុសច្បាប់បង្កឱ្យមានភាពវឹកវរដល់សង្គម តាមរយៈសកម្មភាពបំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឲ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ។ ការព្រមានរបស់សម្តេចធិបតី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅកាន់ប្រជាពលរដ្ឋ […]
សម្តេចនាយករដ្ឋមន្ត្រី៖ ឆ្នាំ១៩៩៩ នៅរដ្ឋសភាមានបក្សច្រើនរួមទាំងបក្សសម រង្ស៉ី ដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ?
«ខ្ញុំសួរដូចឆោត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះមានតាំងពីឆ្នាំ១៩៩៩ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាម្នាក់ឯងទេ ពីឆ្នាំ១៩៩៩ មាន ៣គណបក្ស ២០០៣ គណបក្សរបស់លោកនឹង (បក្ស សម រង្ស៉ី) ក៏មាននៅក្នុងសភាដែរ មិចក៏មិនតវ៉ាជំទាស់ពេលនោះ ស្ងាត់ម្លេះបានន័យថា អស់លោកក៏យល់ថា កិច្ចព្រមព្រៀងនេះមិនគ្រោះថ្នាក់ ទើបឯងឥលូវឃើញចាប់ផ្តើមបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម ចុះពេលដែលនៅសមាជិកសភា គណបក្សមាន ៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនឹង?»។ នេះជាការចោទសួររបស់សម្តេចធិបតី ហ៊ុន […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់កាណូត២ គ្រឿងបន្ថែម ជូនប្រជាជននៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្ដាន់
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក […]
ឯកអគ្គរដ្ឋទូតកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៣ សីហា ២០២៤។ ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ។ ឯកឧត្តម ផាក […]
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិន បន្តការវិនិយោគនៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិនសូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មប្រមាណ ៧០ភាគរយ ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។ ការអំពាវនាវនេះធ្វើឡើងក្នងឱកាសឯកឧត្តម នេត្រ ភក្ត្រា ចូលរួមក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-ចិន (សាន់ស៊ី) ក្រោមប្រធានបទ «កាលានុវត្តភាពថ្មី អនុភាពថ្មី កិច្ចសហប្រតិបត្តិការថ្មី និងការអភិវឌ្ឍថ្មី» នារសៀលថ្ងៃទី១២ ខែសីហា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរប្រទេសបារាំង ដែលជោគជ័យលើការរៀបចំកីឡាអូឡាំពិក
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បារាំងក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាបានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ហើយអ្វីដែលពិសេស ការផ្តល់កិត្តិយសសម្រាប់សិល្បករកម្ពុជា […]
ក្រុមហ៊ុនយក្សផលិតរថយន្តរបស់ចិន សម្លឹងឃើញឳកាសវិនិយោគនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅក្រុមហ៊ុន Chery Holding Group Co., Ltd. នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui បានបញ្ជាក់ថា […]
ស្ថាបនិក Gumball 3000 រំពឹងថា ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិនៅខេត្តសៀមរាប នឹងជួយវិស័យទេសចរណ៍របស់កម្ពុជា
លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានរំពឹងថាចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។ ការបង្ហាញក្តីរំពឹងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ […]