ទីបំផុតតារាសម្តែងនិងបង្ហាញម៉ូដ ទឹម រដ្ឋា បានសម្រេចចិត្តវិលត្រឡប់មកកាន់វិស័យបង្ហាញម៉ូដវិញហើយក្រោយបោះបង់អស់ពេលជិត១០ឆ្នាំ ដោយពេលនេះនាងកំពុងសម្រុកថែរូបរាង និង សម្រស់ឱ្យកាន់តែស្រស់ស្អាត ។ កន្លងមកតារាស្រី ទឹម រដ្ឋា តែងតែនិយាយថា នាងនឹងវិលចូលសិល្បៈវិញបន្ទាប់ពីកូនរឹងដៃរឹងជើង ពេលនេះស្រីរបស់នាងក៏ធំគួរសមដែរ ល្មមដល់ពេលដែលនាងបន្តក្តីស្រមៃធំរបស់ខ្លួនជាបន្តទៀត ជាក់ស្តែងថ្មីៗនេះ ទឹម រដ្ឋា បញ្ជាក់ប្រាប់ថា នាងចាប់ផ្តើមប្រលូកក្នុងវិស័យបង្ហាញម៉ូដឡើងវិញហើយ មិនលិបលដូចជាពេលមុនៗទៀតទេ ។ បន្ទាប់ពីប្រកាសថានឹងកសាងកេរ្តិ៍ឈ្មោះឡើងវិញ ទឹម រដ្ឋា […]
Author: rotha
ទោះជីវិតប្តីប្រពន្ធបែកគ្នាតែអតីតតារាសម្តែងជើងចាស់លោក យុត្ថារ៉ា ឆានី នៅតែផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់និងសរសើរកូនស្រីជានិច្ច !
ថ្វីដ្បិតតែលែងលះភរិយា និងបានបោះបង់អាជីពសិល្បៈអស់ពេលជាយូរឆ្នាំមកហើយក្តី តែអតីតតារាសម្តែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី នៅតែស្រឡាញនិងបារម្ភចំពោះកូនស្រីរបស់ខ្លួន និងបានលើកទឹកចិត្តនិងផ្តល់ក្តីស្រឡាញ់ដល់នាងមិនដែលខាន លោកថែមទាំងលួចសរសើរកូនស្រីគ្រប់ពេលវេលានៅពេលដែលជួបមុខគ្នាម្តងៗ ។ លោក យុត្ថារ៉ា ឆានី បានលួចសរសើរកូនស្រីរបស់ខ្លួនថា « ពីរនាក់កូនស្រីបណ្តូលចិត្ត ចូលី ទំលាប់គាត់នៅតែដដែលដូចកាលនៅតូច មិនចេះទាមទា ក្រែងចិត្តយល់កាលៈទេសៈ មានរបៀបរៀបរយ ចេះផ្តល់ឱ្យ ក្តីស្រឡាញ់របស់ប៉ាសម្រាប់កូន មិនអាចគណនាអស់ I Love […]
រាំលេងកម្សាន្តបានគ្រប់រដូវកាល ! MV ចម្រៀង « អ៊ុតហាងឆេងមាស » របស់ ធីតា ដាវីកា កំពុងផ្ទុះពេញបណ្តាញសង្គម
ស្របពេលដែលហាងឆេងមាសកំពុងឡើងថ្លៃគួរឱ្យកត់សម្ពាល់ ស្រាប់តែតារាចម្រៀង ធីតា ដាវីកា បានចេញបទចម្រៀងថ្មីដ៏ទាក់ទាញដែលមានចំណងជើងថា « អ៊ុតហាងឆេងមាស » ដែលបទចម្រៀងនេះអាចរាំលេងកម្សាន្តបានគ្រប់រដូវកាល ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ MV ចម្រៀង « អ៊ុតហាងឆេងមាស » របស់តារាចម្រៀង ធីតា ដាវីកា បានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីប៉ុន្មានថ្ងៃមុន ដោយបទចម្រៀងមួយបទនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ទាំងចង្វាក់ភ្លេង […]
ចុះពីលើយន្តហោះភ្លាម មាន សូនីតា ស្រាប់តែហួសចិត្តនិយាយលែងចេញក្នុងថ្ងៃមង្គលការមិត្តភក្តិ !
គ្រាន់តែចុះលើយន្តហោះភ្លាមតារាសម្តែង មាន សូនីតា រៀបចំខ្លួនចូលរួមពិធីមង្គលការមិត្តភក្តិភ្លាម ប៉ុន្តែអ្វីដែលនាងហួសចិត្តនិងពិបាកឆ្លើយបំផុតនៅពេលដែលមិត្តភក្តិ សួរសំណួរបែបនេះមកកាន់ខ្លួន ។ រាល់ពេលចូលរួមពិធីមង្គលការរបស់មិត្តភក្តិម្តងៗ មាន សូនីតា តែងតែទទួលបាននូវសំណូរមួយដែលចាក់ដោតបំផុត និងធ្វើឱ្យនាងពិបាកឆ្លើយ ។ សំណួរមួយនោះគឺថា តើពេលណានាងរៀបការ ? ប្អូនៗរៀបការអស់ហើយ នៅឡើយតែនាងរើសដល់ណាទៀត អាយុច្រើនហើយ ។ គ្រាន់តែឃើញមិត្តភក្តិសួរនាំបែបនេះ មាន សូនីតា គាំងនិងហួសចិត្តនិយាយលែងចេញ បានត្រឹមតែនៅស្ងៀម […]
នៅឆ្នាំ១៩៧៤ មានចម្រៀងខ្មែរ១បទ មានមេឡូឌីភ្លេងស្រដៀងបទ« អន្ទងស្នេហ៍ » របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត
ទន្ទឹមនឹងការចេញសម្តែងនិងច្រៀងនៅក្នុងផាប់ជាលើកដំបូងកាលពីពេលថ្មីៗនេះ ស្រាប់តែកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពេញបណ្តាញសង្គម និងផ្ទុះការវែកញែកចំពោះការលើកយកបទចម្រៀងដែលមានចំណងជើងថា « អន្ទងស្នេហ៍ » យកទៅបកស្រាយ គឺជាបទចម្រៀងរបស់ ថៃ ។ ដូចអ្វីដែលទស្សនិកជនបានឃើញកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញសម្តែងនៅក្នុងផាប់លើកនេះ គឺមានការគាំទ្រហួសពីការរំពឹងទុក រហូតមានអ្នកខ្លះបានសំណូមពរឱ្យលោកបកស្រាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា « អន្ទងស្នេហ៍ » ដែលជាបទចម្រៀងល្បីល្បាញរបស់លោក កាលពីជាង២០ឆ្នាំមុន ។ […]
ជីវិតតារាស្រី រី ស្រីនេត ផ្លាស់ប្តូរខ្លាំងនៅពេលប្តូរខ្ទង់ច្រមុះថ្មីតាមក្បួនហុងស៊ុយ !
តារាស្រីសប្បុរស្រអែម រី ស្រីនេត កាន់តែស្រស់ស្អាតឡើង បន្ទាប់ពីបានផ្លាស់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីបង្កើនរាសីទៅតាមក្បួនហុងស៊ុយ ។ តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់តារាស្រី រី ស្រីនេត កាន់តែស្រស់ស្អាតឡើងៗ បន្ទាប់ពីនាងបានឈានជើងចូលក្នុងវិស័យបវរកញ្ញា ហើយជីវិតរបស់នាងក៏បានផ្លាស់ប្តូរទៅតាមហ្នឹងដែរ ជាក់ស្តែងកន្លងមកនាងជាក្មេងស្រីដែលមានជីវភាពខ្វះខាត រកតែសម្លៀកបំពាក់ល្អប្រើប្រាស់គ្មាន រីឯមធ្យោបាយធ្វើដំណើរវិញបើមិនជិះកង់៣ក៏ជិះម៉ូតូ កាត់ភ្លៀងកាត់ខ្យល់ដើម្បីទៅថតប្តូរយកប្រាក់ដើម្បីចិញ្ចឹមគ្រួសារដែរ ។ ជីវិត រី ស្រីនេត បានផ្លាស់ប្តូរបន្ទាប់ពីនាងជាប់ជាបវរកញ្ញានៅក្នុងកម្មវិធីមួយ ពេលនេះជីវិតរបស់នាងបានផ្លាស់ប្តូរច្រើន ហើយក៏មិនលំបាកដូចមុនដែរ នាងមានរថយន្តផ្ទាល់ខ្លួនជិះ […]
ទើបឆ្លងថ្ងៃកំណើតកូនស្រីយ៉ាងសប្បាយរីករាយស្រាប់តែ ពិធីការិនី គង់ សុជាតិ ក្តៅចិត្តខ្លាំង តែជ្រើសរើសការមិនតបតដើម្បីរក្សាភាពថ្លៃថ្នូរ !
ទើបឆ្លងថ្ងៃកំណើតកូនស្រីយ៉ាងសប្បាយរីករាយស្រាប់តែ ពិធីការិនី គង់ សុជាតិ ក្តៅចិត្តមិនស្ទើរឡើយរហូតបានបង្ហាញនូវអារម្មណ៍ពិតដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាតារាស្រីរូបនេះបានជ្រើសរើសការមិនតបតដើម្បីរក្សាភាពថ្លៃថ្នូរ ! ចាប់តាំងពីមានរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំមុនមក ពិធីការិនី គង់ សុជាតិ បានរក្សាភាពស្ងប់ស្ងាត់ និងរស់នៅជុំគ្រួសារយ៉ាងមានក្តីសុខ ដោយឡែកថ្មីៗនេះមិនដឹងថាមានបញ្ហាអ្វីកើតឡើងទៀតទេ ទើបពិធីការិនីរូបនេះក្តៅចិត្តខ្លាំង ថែមទាំងបង្ហាញអារម្មណ៍ពិតដោយជ្រើសរើសការមិនតបតទៅវិញ ។ មួយរយៈពេលចុងក្រោយនេះពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ សុជាតិ បានរក្សាភាពស្ងៀមស្ងាត់មិនសូវខ្វល់ពីអ្វីទាំងអស់ ក្រៅពីមើលការងាររកស៊ី និងមើលថែកូនៗ និងគ្រួសារ នាងមិនដែលចេញមុខឬអួតអាងពីអ្វីទាំងអស់ ។ ជីវិតគ្រួសារនាងកំពុងរស់នៅយ៉ាងមានសុភមង្គល […]
ឈប់ពីអាជីពសម្តែងតារាស្រី ប៊ូ ច័ន្ទដាណែត ប្រកាសចូលរោងការ !
បន្ទាប់ពីបោះបង់អាជីពសិល្បៈអស់ពេលជាច្រើនឆ្នាំពេលនេះតារាស្រី ប៊ូ ច័ន្ទដាណែត បានប្រកាសនឹងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការឆាប់ៗ ដើម្បីបង្កើតគ្រួសារតូចមួយ ។ បើតាមគម្រោងពិធីមង្គលការរបស់តារាសម្តែង ប៊ួ ច័ន្ទដាណែត នឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦ នៅ ព្រីមៀមសែនសុខ ។ កញ្ញា ប៊ូ ច័ន្ទដាណែត បានរៀបរាប់ថា « ដោយក្តីគោរព សូមអញ្ជើញរក្សាទុកថ្ងៃនេះ ដើម្បីចូលរួមពិធីមង្គលការ […]
គ្រូបង្វឹក ប្រុសឡា ផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យរងចាំមើល 4L ជាមួយរូបរាងថ្មី !
ជាមួយនិងការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជននៅលើឆាកចម្រៀងរ៉េប Cambo Rapperកាន់តែក្តៅគគុក បានធ្វើឱ្យជាគណកម្មការនៅក្នុងការប្រកួតនេះគឺលោកគ្រូ ប្រុសឡា កាន់តែរំភើបអរ ថែមទាំងបានផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យត្រៀមមើលរូបរាងថ្មីរបស់ 4L នៅថ្ងៃ សុក្រ នេះផងដែរ ។ ពីមួយវគ្គទៅមួយវគ្គការប្រលងចម្រៀងរ៉េប Cambo Rapper កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនទាំងក្នុងនិងក្រៅប្រទេស ហើយបេក្ខជនដែលឈានមកដល់វគ្គនេះម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យគណកម្មការពិបាកនៅក្នុងការសម្រេចចិត្តជាក់ស្តែងសម្រាប់ថ្ងៃ សុក្រ ក្នុងសប្តាហ៍នេះក៏កាន់តែឈានដល់វគ្គស៊ីសាច់ហុចឈាមគ្នាផងដែរ តែមិនដឹងថា បេក្ខជនរូបណានឹងបានឡើងទៅវគ្គទៀតទេ ។ ជាមួយគ្នានេះផងដែរគណកម្មការ និងជាគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញគឺលោក ប្រុសឡា ក៏បានឆ្លៀតផ្តាំផ្ញើទៅអ្នកគ្រូបង្វឹក តន់ ចន្ទសីម៉ា ផងដែរថា « ចង់ប្រាប់អ្នកគ្រូមួយទៀតថា […]
នៅពីក្រោយការបាត់មុខពីសិល្បៈរបស់តារាសម្តែង ពៅ លីដា
ជាច្រើនឆ្នាំមកនេះតារាសម្តែង ពៅ លីដា បានបាត់មុខសូន្យឈឹងពីសិល្បៈ សូម្បីតែចូលរួមកម្មវិធីជួបជុំមិត្តសិល្បករក៏ពុំឃើញវត្តមានរបស់នាងដែរ ។ តើពេលនេះ ពៅ លីដា ទៅដល់ណាហើយ ? ពៅ លីដា គឺជាតារាសម្តែងល្បីឈ្មោះមួយរូបដែលមានវត្តមាននៅក្នុងរឿងភាគនិងរឿងដុំជាច្រើន ជាច្រើនឆ្នាំក្នុងសិល្បៈនាងតែងតែគ្រងតំណែងតួឯកមិនដែលខាន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅសុខៗស្រាប់តែបាត់មុខតារាស្រីរូបនេះសូន្យឈឹងពីសិល្បៈ រហូតមានលេចលឺព័ត៌មានថា នាងបានរៀបការមានគ្រួសារ និងកូនរួចហើយ នាងមិនចង់ប្រលូកក្នុងវិស័យនេះទៀតទេ ។ សូម្បីតែនៅលើ ហ្វេសប៊ុក របស់នាង ក៏មិនមានបង្ហោះរូបភាពថ្មីៗបង្ហាញអ្នកគាំទ្រដែរ ភាគច្រើននាងស៊ែរតែវិដេអូចាស់ៗ និងបង្ហាញនូវអារម្មណ៍ខ្លះៗប៉ុណ្ណោះ […]
