លោក ព្រាប កុល៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ

លោក ព្រាប កុល ប្រតិភូអមនាយករដ្ឋមន្រ្តី បានធ្វើគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយសារលោកមិនត្រឹមតែជាតួរអង្គដ៏សំខាន់បំផុតក្នុងការពន្លត់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងជាស្ថាបនិកនៃសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកតែងតែឈឺឆ្ងាល និងព្យាយាមចូលរួមស្វែងរកដំណោះស្រាយនៃវិបត្តិនយោបាយប្រទេសក្នុងតំបន់ និងអន្តរជាតិផងដែរ

ជំនួបសួរសុខទុក្ខរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន មិនបាននិយាយរឿងនយោបាយនោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅប្រទេសថៃ

ក្រសួងការងារ ណែនាំដល់ពលករកម្ពុជាទៅធ្វើការនៅថៃ ក្រៅពីដើម្បីប្រាក់ចំណូល ក៏ត្រូវអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមដែលត្រូវចេញទៅធ្វើការនៅប្រទេសថៃលើវិស័យសំណង់ ក្រៅពីដើម្បីប្រាក់ចំណូល គឺសូមមានគោលដៅ ដើម្បីអភិវឌ្ឍន៍ជំនាញរបស់ខ្លួន

រដ្ឋសភា គាំទ្រទាំងស្រុងលើតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី

កិច្ចប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ មានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ១១៥រូប

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រលោកស្រី ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ

ឯកឧត្តម ហេង សួរ ជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។   

អ្នកនាំពាក្យ៖​ ស្នងការមិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលប្រើអំពើហិង្សា លើកុមារនោះទេ 

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ ខែកុម្ភៈ​នេះ​ បដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ

ក្រសួងសាធារណការ គាំទ្រការចូលរួមពីវិស័យឯកជនក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមហ៊ុន BYD បានសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ខ្លួននៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប

ទ្រាំអស់ពេលជិត ៦ ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា សុំបញ្ចេញអារម្មណ៍ពិតធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ 

កាលពីម្សិលមិញនេះអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករ ខ្មែរ បានបង្ហាញនូវអារម្មណ៍ខឹងសប្បារយ៉ាងខ្លាំងទៅលើបុគ្គលម្នាក់ ដោយប្រើពាក្យសម្តីខ្លាំងៗ ព្រមទាំងឌឺដងផ្លែផ្កា ហើយថា ខ្លួនខំទ្រាំអស់ពេលជិត ៦ ឆ្នាំហើយ ទើបតែបញ្ចេញ

កុំប្រៀបធៀបគ្នាអី! ថាក់ស៊ីន ជាជននាំតែផលប្រយោជន៍ដល់ជាតិថៃ ឯ សម រង្ស៊ី នាំតែរឿងចង្រៃដល់ជាតិ និងប្រជាជនកម្ពុជា

កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល៦ខែ ក្នុងទោសជាប់ពន្ធនាធនាគាររយៈពេល១ឆ្នាំ