មិនសរសើរមិនបាន! ព្រះសង្ឃមួយសូនរូបក្បាច់ចម្លាក់ក្បាលនាគល្អវិចិត្រល្បីពេញបណ្តាញសង្គម

ព្រះសង្ឃកម្រក្នុងខេត្តកំពង់ចាមមួយអង្គបានប្រើប្រាស់ជំនាញលើសូនរូបក្បាច់ចម្លាក់រូបក្បាលនាគយ៉ាងល្អវិចិត្រតាមរចនាបថដើម កំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក

ក្រុមប្រឆាំងកំពុងដណ្ដើមគ្នារវាងបក្សពីរដែលបានចុះឈ្មោះនៅ គជប ក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភា

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមរបស់សកម្មជនក្រុមប្រឆាំង បាននាំគ្នាជជែកអំពីការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ថាតើនឹងត្រូវបោះឆ្នោតឲ្យគណបក្សមួយណា ?

ណូវែលហ្សឺឡង់ ផ្តល់ថវិការបន្ថែម ៣,១លានដុល្លារ ដើម្បីបន្តគម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន២

នេះ រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តន៍គម្រោងបោសសម្អាតមីននៅក្នុងខេត្តចំនួន២ របស់កម្ពុជា

អបអរសាទរ! សម្តេច ម៉ែន សំអន បំពាក់គ្រឿងឥស្សរិយយសឲ្យតារាចម្រៀង ឆាយ វីរៈយុទ្ធ 

លោក ឆាយ វីរៈយុទ្ធ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលប្រទានដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា

ប្រយ័ត្ន​ឲ្យ​មែនទែន!​ មន្ត្រី​ជំនាញ​រកឃេីញសារធាតុគីមីហាមឃាត់​ នៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយមួយកន្លែងនៅភ្នំពេញ​

ក្រុមមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៦​ ខែធ្នូ​ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ

តារាសិចស៊ី ហ្វាហ្វា និង នាយ ចឺម បែកគ្នាយូរហើយ តែមានចិត្តដូចគ្នា ត្រៀមសង់ផ្ទះជូនម្តាយមុននឹងសម្រេចចិត្តរៀបការ 

ថ្វីដ្បិតតែនាយ ចឺម និង កញ្ញា ហ្វាហ្វា បានបែកបាក់គ្នាយូឆ្នាំមកហើយក្តី ប៉ុន្តែ នាយ ចឺម និង ហ្វាហ្វា មានចិត្តដូចគ្នាណាស់ ជាក់ស្តែងថ្មីៗនេះ ហ្វាហ្វា បានប្រកាសថា ដរាបណានាងមិនទាន់សាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនបាន នោះនាងមិនព្រមរៀបការឡើយ 

ចោលមួយក្រុមលួចគោអ្នកភូមិទាំងថ្ងៃដេញបញ្ចូលរថយន្ត សាំងយ៉ុង តែប៉ូលិសចាប់ខ្លួនបានម្នាក់ ខណៈច្រើននាក់ទៀតរត់គេចខ្លួន

ប្រជាពលរដ្ឋ រាយការណ៍មានមុខសញ្ញាចោលមួយក្រុម លួចគោអ្នកភូមិទាំងថ្ងៃ បម្រុងដេញបញ្ចូលរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

មន្ត្រីជាន់ខ្ពស់កសិកម្ម៖ដំណំាស្រាយចន្ទីជួបប្រទះបញ្ហាប្រឈមចម្បងៗចំនួន៨

ដំណាំស្វាយចន្ទីជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជានិងមានកេរ្តិ៍ឈ្មោះល្បីជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់និងសរីរាង្គតាមប្រពៃណី ប៉ុន្តែដំណាំសក្តានុពលសំខាន់មួយនេះនៅជួបប្រទះបញ្ហាប្រឈមចម្បងៗចំនួន៨។ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្លែងនៅក្នុងពិធី បើកដំណើរការទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងសហភាពអឺរ៉ុប ស្តីពីខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី២៩ខែវិច្ឆិកា២០២៣ថា បច្ចុប្បន្ននេះខេត្តដែលបានដំាដុះដំណាំស្វាយចន្ទីរច្រើនជាងគេគឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប […]

រដ្ឋាភិបាលអាណត្តិថ្មី ប្តេជ្ញាបន្តវរភាពគំរូរបស់សម្តេចតេជោ លើការងារប្រឆាំងអំពើពុករលួយ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដោយបានគូសបញ្ជាក់ថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»

បើកទំព័រដើមខែថ្មី កញ្ញា NaNa បញ្ចេញ MV ចម្រៀង « ដើមឈើចាំស្នេហ៍ » យ៉ាងត្រជាក់ភ្នែក !

កញ្ញា NaNa ទើបតែបញ្ចេញ MV ចម្រៀងថ្មីដ៏ត្រជាក់ភ្នែកក្នុងផលិតកម្ម Galaxy Navatra កាលពីព្រឹកមិញនេះដែលមានចំណងជើងថា « ដើមឈើចាំស្នេហ៍ »