គណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ
Author: rotha
ខេត្តព្រះសីហនុ និងស្វាយរៀង នឹងមានរោងចក្រថ្មីតម្លៃជិត ៣៣ លានដុល្លារ នាពេលខាងមុខ
នាពេលខាងមុខនេះ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង នឹងមានរោងចក្រថ្មី ដែលចាយទុនវិនិយោគដោយក្រុមហ៊ុនចំនួន៧ ក្នុងតម្លៃ៣២.៩លានដុល្លារ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តជាផ្លូវការ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក។ ២- “ក្រុមហ៊ុន Vacation […]
ឌួង ហ្សូរីដា ចាយលុយរាប់ម៉ឺនដុល្លារនាំប្អូនស្រីទាំងពីរទៅសាកថ្មជីវិតនៅ អឺរ៉ុប លើកដំបូងក្រោយប្រឹងប្រែងរកលុយអស់ជាច្រើនឆ្នាំ !
ពិធីការិនី ឌួង ហ្សួរីដា កម្រនាំបងប្អូនចេញទៅលំហែកាយណាស់ ដោយសារនាងជាប់បន្ទក់ធ្ងន់ធ្ងរត្រូវទទួលខុសត្រូវចំពោះគ្រួសារទាំងមូល ដោយឡែកថ្មីៗនេះ ឌួង ហ្សូរីដា បាននាំប្អូនស្រីទាំងពីររូបចេញទៅដើរកម្សាន្តនៅ អឺរ៉ុប ជាលើកដំបូង ដោយចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើឱ្យភូមិជាង១ភាគរយ មានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈសម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាធ្វើឱ្យភូមិចំនួន ១ភាគរយ ដែលមិនទាន់មានអគ្គីសនីប្រើប្រាស់ ឱ្យមានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០
ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ […]
ហេតុអ្វី ខាត់ ស្រីច័ន្ទ ចំណាយលុយក្បែរម៉ឺនដុល្លារទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia 2024 សម្រាប់ខេត្ត កំពង់ឆ្នាំង ?
កញ្ញា ខាត់ ស្រីច័ន្ទ គឺជាពិធីការិនីល្បីឈ្មោះក្នុងកម្មវិធី Miss Grand Cambodia ដោយទទួលបានការស្រឡាញ់ ពេញចិត្តយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ហើយថ្មីៗនេះនាងបានចំណាយថវិការផ្ទាល់ខ្លួនទៅទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia 2024 ដើម្បីជ្រើសរើសបេក្ខភាពតំណាងខេត្ត កំពង់ឆ្នាំង
គួរឱ្យសង្វេគ ពិធីបូជាសពអតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ ត្រូវជាអតីតស្វាមី អ្នកស្រី អម្ពរ ទេវី នឹងធ្វើឡើងភ្លាមៗនៅរសៀលនេះ !
អតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ បានទទួលមរណភាពហើយ កាលពី ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នេះ
បរាជ័យលើកឆាកអន្តរជាតិលើកនេះ ចន សុទីម៉ា អស់សង្ឃឹមហើយក៏មិនចាប់អារម្មណ៍ក្នុងការប្រកួតលើវិស័យបវរកញ្ញាទៀតដែរ !
ទន្ទឹមនិងការត្រឡប់មកកាន់មាតុប្រទេសវិញ កញ្ញា ចន សុទីម៉ា ដែលជាបវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ ២០២៣ ហាក់បីដូចជាអស់សង្ឃឹមខ្លាំង ដោយសារនាងមិនបានជាប់ក្នុង Top ណាមួយ រហូតនាងបាននិយាយទៅកាន់អ្នកគាំទ្រខ្លួនថា នាងមិនចង់ចូលរួមប្រកួតក្នុងកម្មវិធីណាទៀតទេ
កូនប្រុសស្រីតារាចម្រៀង ខាត់ សុឃីម និងលោក ខាន់ ជេមស៌ ប្រលងជាប់បាក់ឌុបភ្លាម អ្នកទាំងពីរត្រៀមនឹងធ្វើរឿងនេះសម្រាប់កូនៗ !
សម្រាប់គ្រួសារអ្នកសិល្បៈដែលមានកូនប្រលងបាក់ឌុបក្នុងឆ្នាំនេះមានតិចតួចណាស់ ក្នុងនោះកូនប្រុសស្រីរបស់តារាចម្រៀង អ្នកនាង ខាត់ សុឃីម និង លោក ខាន់ ជេមស៌ បានប្រលងជាប់បាក់ឌុប ហើយដែលធ្វើឱ្យឪពុកម្តាយកាន់តែសប្បាយចិត្ត និងមានមោទនភាព ជាពិសេសអ្នកទាំងពីរត្រៀមនឹងជូនកាដូពិសេសសម្រាប់កូនៗពួកគេផងដែរ
អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់
អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង