រាត្រីប្តូរមកុដ Miss Global Cambodia 2023 ធ្វើឱ្យ អែម គន់ថង ម្ចាស់មកុដ 2022 ស្រកទឹកភ្នែក

កញ្ញា អែម គន់ថង Miss Global Cambodia 2022 បានអួលដើមកនៅរាត្រីផ្ទេរមកុដទៅកាន់បេក្ខភាពថ្មីនៅក្នុងឆ្នាំ ២០២៣

កក្រើកទៀតហើយ ម្ចាស់មកុដ Miss Global Cambodia 2023 បានទៅលើកញ្ញា លក្ខណ៍ មុនីអានីតាដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះ

ទីបំផុតស្ថាប័ន Miss Global Cambodian 2023 បានជ្រើសរើសកញ្ញា លក្ខណ៍ មុនីអានីតា ដើម្បីគ្រងមកុដ Miss Global Cambodia 2023 ដោយមានកញ្ញា អែម គន់ថង ជាអ្នកផ្ទេរមកុដដល់បេក្ខភាពថ្មីនៅក្នុងឆ្នាំ ២០២៣

៣៤ ឆ្នាំក្នុងវិស័យសិល្បៈ អ្នកនាង អម្ពរ ទេវី នៅតែខ្លាំង មិនប្រែប្រួលជាមួយស្នាដៃថ្មី ! 

ថ្វីដ្បិតតែខកខាននៅក្នុងការសម្តែងអស់ជាច្រើនឆ្នាំប៉ុន្តែអ្នកនាង អម្ពរ ទេវី នៅតែខ្លាំង និងមានស្នាដៃសម្តែងល្អ មិនចាញ់កាលពីមុនឡើយ ជាក់ស្តែងថ្មីៗនេះអ្នកនាងបានដឹកដៃស្វាមី និងកូនស្រីជាទីស្រឡាញ់មកលេងប្រទេស កម្ពុជា ដើម្បីដើរកម្សាន្តផង និង ថតរឿងផង

កម្ពុជា-ជប៉ុន នឹងរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាញរំហូរភ្ញៀវទេសចរ

ក្រសួងទេសចរណ៍ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រចាំកម្ពុជា បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាកទាញរំហូរភ្ញៀវទេសចរទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត

ជាង ៤០ឆ្នាំក្នុងវិថីសិល្បៈតារាកំប្លែងវ័យ ៦៧ ឆ្នាំ នាយ កុយ នៅតែប្រឹងបន្តធ្វើការងារនេះទាំងសុខភាពមិនអំណោយផល 

លេចមុខក្នុងការថត MV ចម្រៀងជំនាន់ទសវត្សរ៍ ៦០ របស់ផលិតកម្ម Galaxy Navatra កាលពីពេលថ្មីនេះ តារាកំប្លែងនាយ កុយ នៅតែអះអាងថា លោកនឹងបន្តការងារសិល្បៈដូចមុនដដែលបើទោះបីជាលោកបានបំពេញការាងារក្នុងវិថីសិល្បៈអស់ជាង ៤០ ឆាំ ហើយសុខភាពមិនអំណោយផលក្តី 

ក្រសួងប្រកាសបិទនិងដកហូតការបន្តសុពលភាពក្រុមហ៊ុនឧកញ៉ា អ៊ុច សម្បត្តិ ក្រោយរកឃើញចែកចាយផលិតផលប៉ះពាល់សុខភាព

ក្រសួងសុខាភិបាល សម្រេចបិទ​និងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ​ នីហរ័ណឱសថ​ គ្រួសារកក់ក្តៅ​ ឯ.ក​ (KROUSAR KORKDAO CO.,LTD.) ដែលគេស្គាល់ថាជារបស់ឧកញ៉ា អ៊ុច សម្បត្តិ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣

កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

ក្នុងសារលិខិតថ្លៃងក្នុងឱកាស«ទិវាសន្តិភាពអន្តរជាតិ» ( ២១ កញ្ញា ឆ្នាំ ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កំពូលតារាចម្រៀងសំឡេងស្អក ខេម ប៉ះជាមួយកំពូលតារាចម្រៀងថៃ លោកធុង Tik hyper

នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី Asia Concert Korea រយៈពេល២ថ្ងៃ គឺ  ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះនៅលើទឹកដីប្រទេសកូរ៉េ នឹងមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗចំនួន ៣ប្រទេស គឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី

តន់ ចន្ទសីម៉ា និង Tempo Trisប៉ះជាមួយកំពូលតារាចម្រៀងឥណ្ឌូនេស៊ី

កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា និងលោក Tempo Tris នឹងប៉ះជាមួយតារាចម្រៀងឥណ្ឌូនេស៊ី Siti Badriah និង Ghea Youbi នៅក្នុងមហាព្រឹត្តិការណ៍ប្រគុំតន្ត្រី Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣