ក្រុមហ៊ុន ស្រាបៀរ Tiger និងក្រុមហ៊ុន Asia Network គ្រោងនឹងរៀបចំព្រឹត្តិការណ៍មហាអស្ចារ្យប្រគុំតន្ត្រីនៅលើទឹកដីកូរ៉េរយៈពេល២ថ្ងៃដែលមានវត្តមានកំពូលតារាចម្រៀងល្បីៗពីមកប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី
Author: rotha
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើការប្រគុំតន្ត្រីដែលចូលរួមពីតួកម្រិតអាស៊ី
កំពូលរាតាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ព្រមទាំងកំពូលតារាចម្រៀងមកពីប្រទេសថៃ និងឥណ្ឌូនេស៊ីជាច្រើនរូប នឹងរៀបចំការប្រគុំតន្ត្រីដ៏ធំនៅលើទឹកដីកូរ៉េ ក្នុងមហាព្រឹត្តិការណ៍ Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ
សំណាង អេលីណា ជាប់ឈ្មោះចេញទៅប្រកួត Miss International 2023 ហើយនៅតែមិនបន្ទូរដៃលើជំនាញទំនាក់ទំនងអន្តរជាតិ !
ខណៈពេលត្រៀខ្លួនចេញទៅប្រកួត Miss International 2023 នៅបំណាច់ខែ តុលា ខាងមុខ កញ្ញា សំណាង អេលីណា នៅតែមិនបោះបង់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិរបស់ខ្លួនចោលឡើយ ដោយនាងខំប្រឹងទាំងការសិក្សា ក៏ដូចជាត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិសាជាថ្មី ម្តងទៀត
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌអាស៊ាន-បូក
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ
សង្រ្គាមពាក្យសម្តីរវាងតារាកំប្លែង ម៉ាដូណា និង នាង ខ្ញុង រឿងបំណុល កំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម
អត់ទ្រាំលែងបានតារាកំប្លែងលោក ម៉ាដូណា បានព្រលះតារាកំប្លែងនាង ខ្ញុង យ៉ាងចាស់ដៃ ពីរឿងបំណុល ប៉ុន្តែរំលងមិនបានប៉ុន្មានតារាកំប្លែងនាង ខ្ញុង បានឆ្លើយតបទៅលោក ម៉ាដូណា វិញធ្វើឱ្យផ្ទុះខ្លាំងពេញបណ្តាញសង្គម
ឯកឧត្ដមអភិសន្តិបណ្ឌិត ៖ ផ្ដើមពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!
ក្រសួងមហាផ្ទៃ ៖ ផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុងស្រុកក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវការគូសបញ្ជាក់ពីប្រជាប្រិយភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅស្រុក
កម្ពុជា-ថៃ បានឯកភាពបន្តពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង
លោក គូម៉ា ប៉ះ លោក ខាន់ ជេមស៌ លើកដំបូងក្នុង MV ចម្រៀង « នែ ! អាប្អូនពៅ »កក្រើកឆាក Galaxy ក្នុងឈុតជំនាន់ទសវត្សរ៍ទី ៦០ !
តារាចម្រៀងរូបសង្ហារលោក គូម៉ា បានប៉ះគ្នាជាមួយដៃគូចម្រៀងលោក ខាន់ ជេមស៌ ជាលើកដំបូងក្រោយចូលផលិតកម្ម Galaxy Navatra តាមរយៈបទចម្រៀងថ្មីមួយដែលមានចំណងជើងថា « នែ ! អាប្អូនពៅ »
អ្នកឧកញ៉ា លឹម ហេង៖ក្រុមហ៊ុនក្នុងស្រុកជិត១០០ទៅចូលរួមវេទិកាធុរកិច្ចអាមេរិក-កម្ពុជានៅទីក្រុងញ៉ូយ៉ក
វេទិកាធុរកិច្ចអាមេរិក-កម្ពុជាដែលគ្រោងធ្វើឡើងនៅទីក្រុងញ៉ូយ៉កមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ខែកញ្ញាដល់ថ្ងៃទី២៣ខាងមុខនេះ ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេងបង្ហើបប្រាប់ថាមានក្រុមហ៊ុនក្នុងស្រុកជិត១០០ក្រុមហ៊ុនបានទៅចូលរួមអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី