នៅព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការនគរបាលខេត្តព្រះសីហនុ ជូនឧត្តមសេនីយ៍ឯក ស រដ្ឋា ដែលជាប្អូនបង្កើតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា
Author: rotha
រាជធានី/ខេត្ត ចំនួន៣ ទទួលបានគម្រោងបង្កើតរោងចក្រថ្មី ក្នុងទុនវិនិយោគជិត ៦០លានដុល្លារ
រដ្ឋាភិបាល បានសម្រេចអនុម័តគម្រោងថ្មីចំនួន១០បន្ថែមទៀត ក្នុងទុនវិនយោគ ៥៩.៨ លានដុល្លារអាម៉េរិកខណៈគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងរាជធានី/ខេត្ត ចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ត្រូវកែសម្រួលអត្តចរិត
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល អត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។
UNកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម ជួយរដ្ឋសមាជិកដោះស្រាយវិបត្តិពន្លឿនការស្តារសេដ្ឋកិច្ច
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»
លោក ស សុខា ណែនាំថ្នាក់ដឹកនាំនគរបាលជាតិ យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទីភារកិច្ចរបស់ខ្លួន
លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងយកចិត្តដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ការណែនាំរបស់លោក ស សុខា ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។
កៀកថ្ងៃពិសេសមកដល់ មាន សូនីតា សប្បាយចិត្តខ្លាំងដល់ថ្នាក់ឡើងគីឡូ !
មួយរយៈពេលចុងក្រោយនេះតារាសម្តែង និង បង្ហាញម៉ូដ មាន សូនីតា បានឡើងគីឡូខ្លាំងដែលកំពុងធ្វើឱ្យនាងមានការព្រួយបារម្ភ ពីព្រោះកៀកថ្ងៃមង្គលរបស់ខ្លួនហើយ
មិនគួរឱ្យជឿ ទាក់ទងគ្នាយូឆ្នាំហើយ ទូច ស្រីលក្ខណ៍ បែរជាមិនទាន់ទទួលបានពាក្យសារភាពពីគូស្នេហ៍
តារាសម្តែងនិងចម្រៀង ទូច ស្រីលក្ខណ៍ បានរស់នៅជាស្រ្តីមេម៉ាយកូនមួយឆ្នាំហើយ ហើយក៏ដល់ពេលវេលាដែលនាងបើកបេះដូងដើម្បីទទួលស្នេហាថ្មីផងដែរ ទូច ស្រីលក្ខណ៍ ថែមទាំងបានប្រកាសឱ្យដៃគូរបស់ខ្លួនប្រញាប់សារភាពស្នេហ៍នាងឆាប់ៗ ដើម្បីឱ្យនាងកាន់តែកក់ក្តៅចិត្ត
រដ្ឋមន្ត្រីក្រសួងការងារប្តេជ្ញាខិតខំអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រឱ្យស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការប្តេជ្ញាប្តេជ្ញាខិតខំអភិវឌ្ឍនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ
ស្ងាត់រឿងរៀបការ សុខ សោម៉ាវត្តី ឡើងផួះវីឡាដ៏ប្រណិតតម្លៃរាប់សែនដុល្លារដោយមានវត្តមានសិល្បករតិចតួចបំផុត !
មានឈ្មោះជាតារាល្បីមួយរូបក្នុងវិស័យសិល្បៈ តែ សុខ សោម៉ាវត្តី បែរជារៀបចំពិធីឡើងកេហដ្ឋានថ្មីដ៏ប្រណិតតំលៃរាប់សែនដុល្លារ យ៉ាងស្ងប់ស្ងាត់និង សាមញ្ញទៅវិញកាលពីម្សិលមិញនេះ ភាគច្រើននាងអញ្ជើញតែមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ