គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩២,២លានដុល្លារអាម៉េរិក
Author: rotha
សហព័ន្ធសហគ្រិនជនជាតិចិន ប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ
សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស នៃខេត្តហឺណាន បានប្តេជ្ញាថា នឹងខំជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ការចិញ្ចឹមគោ ជ្រូក និងឧស្សាហកម្មកែច្នៃសាច់
កញ្ញា ហេង កូនស៊ីន បរាជ័យក្នុងការប្រកួត Miss Grand តែបែរជាជោគជ័យវិស័យសម្តែង
កញ្ញា ហេង កូស៊ីន បានបរាជ័យក្នុងការប្រកួត Miss Grand Cambodia ចំនួន ២ លើកមកហើយ ប៉ុន្តែការបរាជ័យនោះមិនបានធ្វើឱ្យនាងបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញនាងបែរជាជោគជ័យខ្លាំងក្នុងអាជីពសម្តែង ជាក់ស្តែងថ្មីៗនេះនាងទទួលថតរឿងថ្មីៗជាច្រើនទាំងរឿងភាគ និងរឿងដុំក្នុងតំណែងតួឯកដោយទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាអាជីពឡើយ
អតីតមេដឹកនាំមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី កំពុងធ្លាក់ខ្លួនឈឺនៅក្នុងបន្ទប់ពន្ធនាគារ
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានចុះផ្សាយនៅថ្ងៃទី ៥ខែកញ្ញានេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺបច្ចុបន្នត្រូវបានពិនិត្យ និងព្យាលបាលដោយវេជ្ជបណ្ឌិតនាយកដ្ឋានពន្ធនាគារ
« មនុស្សប្រុសថោកទាប » បទចម្រៀងថ្មីដំបូងរបស់ គូម៉ា ក្នុងផលិតកម្ម Galaxy Navatra គឺបង្កប់ដោយអត្ថន័យជ្រាលជ្រៅ
« មនុស្សប្រុសថោកទាប » ជាចំណងជើងបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលបាននិពន្ធនិងធ្វើឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីជាចំណងដៃលើកដំបូងរបស់ខ្លួនក្នុងការឈានជើងចូលផលិតកម្ម Galaxy Navatra រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧
ព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧
សហជីពមួយគាំទ្ររដ្ឋាភិបាលក្នុងការពន្លឿនប្រាក់ឈ្នួលដល់កម្មករនិយោជិតនិងការកែសម្រួលមធ្យោបាយធ្វើដំណើរ
ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី គាំទ្រអនុសាសន៍លោកនាយករដ្ឋមន្រ្តីលើការពន្លឿនប្រាក់ឈ្នួលនិងការកែសម្រួលមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិត
តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?
អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO) បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ
ផ្លូវជាតិលេខ៤៨ តម្លៃជាង ៦៥ លានដុល្លារ សាងសង់បានជាង ៣៥% គិតត្រឹមចុងខែសីហា
ការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង ១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៤០,៨៩% ហើយ
សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការលើគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ខណៈសម្ដេច ក៏បានប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ លើគម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផងដែរ