៦ខែដើមឆ្នាំ មន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋានជិត ២ម៉ឺនច្បាប់

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានីខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប ១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។  ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា […]

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋប្រធានាធិបតីហ្វីលីពីន 

សម្តេចតេជោ ហ៊ុន  សែន ប្រមុខរដ្ឋស្តីទី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន  និងស្រ្តីទី១ Louise Araneta-Marcos ក្នុងឱកាសដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី ៩ ខែកញ្ញា […]

កូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំអស់ច្រើនឆ្នាំបានក្លាយជាការពិតហើយ សូមស្វាគមន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ »

សមិទ្ធផលដែលកូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំមើលអស់ជាច្រើនឆ្នាំ ពេលនេះក្តីស្រមៃនោះបានក្លាយមកជាការពិតហើយ នោះគឺអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១,៥០០លានដុល្លារអាមេរិក ច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជេីងមេឃកម្ពុជា ដែលយើងគ្រប់រូបគ្នារង់ចាំទះដៃសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ដំណេីរការចាប់ពីថ្ងៃស្អែកហេីយ ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការបើកជេីងមេឃកម្ពុជា កាន់តែធំ។ កម្ពុជា សូមស្វាគមន៍គ្រប់ដំណេីរបេសកកម្ម ធុរកិច្ច និងទេសចរណ៍។ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦គោលដៅ

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងរៀបចំផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ គិតត្រឹមនៅថ្ងៃទី៧ ខែកញ្ញានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៦៣៤គ្រួសារ ស្មើ ៨,៦៨៩នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជា​ពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ

ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ បេសកកម្មរៀបចំផ្គត់ផ្គង់ម្ហូបជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៧៨៤គ្រួសារ ស្មើ ៩,២៧៨នាក់ រៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]

ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ៦ គោលដៅ ចំនួន ២,៨៣១គ្រួសារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹក ៦ គោលដៅក្នុងខេត្តព្រះវិហារ បានបន្តមកទទួលការផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ ដែលជាការរៀបចំផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ នៅលើផេក យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៨៣១គ្រួសារ ស្មើ ៩,៤៧៤នាក់ បន្តអញ្ជើញមកទទួលម្ហូបអាហារ ដែលរៀបចំដោយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត […]

ថៃ តែងតាំងមន្រ្តីយោធាថ្មី ៨៦២នាក់ ខណៈមេទ័ពភូមិភាគ២ គឺឧត្តមសេនីយ៍ Weerayuth Raksil ជំនួសលោក ប៊ុនស៊ិន បាដក្លាង

សារព័ត៌មានថៃ Khaosod បានចុះផ្សាយនៅថ្ងៃសុក្រថា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។  សារព័ត៌មានថៃ Khaosod សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil […]

មេដឹកនាំអឺរ៉ុប ជួបលោក ហ្សេលេនស្គី  ឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន

មេដឹកនាំអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ដើម្បីឯកភាពគ្នាលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ការធានាទាំងនេះរបស់មេដឹកនាំអឺរ៉ុប ត្រូវបានហៅថា «ក្រុមចម្រុះនៃប្រទេសមានឆន្ទៈ» ដោយរំពឹងថានឹងរួមបញ្ចូលទាំងការបង្កើនការបណ្តុះបណ្តាលសម្រាប់កងទ័ពអ៊ុយក្រែន និងការដាក់ពង្រាយកងទ័ពដោយរដ្ឋអឺរ៉ុបមួយចំនួន ដែលជាចំណុចធ្វើឲ្យរុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង។ គួរឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីបារាំង […]

ថាក់ស៊ីន រត់ពីប្រទេសថៃតាមយន្តហោះឯកជនមួយថ្ងៃមុនការសម្រេចរបស់តុលាការ

អតីតនាយករដ្ឋមន្ត្រីដែលមានរឿងក្តីក្តាំច្រើនក្នុងតុលាការ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃកាលយប់ថ្ងៃទី៤ ខែកញ្ញា តាមយន្តហោះឯកជនទៅកាន់ទីក្រុងឌូបៃ ប៉ុន្មានថ្ងៃមុនការសម្រេចរបស់តុលាការដែលអាចជាប់ពន្ធនាគារ ខណៈដែលការរត់ចេញពីប្រទេសនេះប្រហែលជាមិនត្រលប់មកប្រឈមមុខនឹងសាលក្រមនោះទេ។ សាលក្រមថ្ងៃទី៩ ខែកញ្ញានេះ ពាក់ព័ន្ធនឹងការព្យាបាលជំងឺរយៈពេលយូរនៅមន្ទីរពេទ្យប៉ូលិស ជំនួសឱ្យការជាប់ទោសនៅក្នុងពន្ធនាគារបន្ទាប់ពីលោកវិលត្រឡប់ចូលប្រទេសថៃកាលពីឆ្នាំ២០២៣។ សាលក្រមនេះនឹងត្រូវប្រកាសដោយអង្គជំនុំជម្រះផ្នែកព្រហ្មទណ្ឌសម្រាប់បុគ្គលដែលកាន់មុខតំណែងនយោបាយ បន្ទាប់ពីសវនាការចុងក្រោយនៃសំណុំរឿងនេះបានបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា។ ការ​ចាកចេញ​របស់​លោក​បាន​កើត​ឡើង​មួយ​ថ្ងៃ​មុន​ពេល​សភា​របស់​ប្រទេស​ថៃ​ត្រូវ​បាន​កំណត់​ដើម្បី​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្រ្តីថ្មី​នៅ​ថ្ងៃ​សុក្រ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចដែលថាក់ស៊ីនបានបង្កើតត្រូវបានរំពឹងថានឹងបាត់បង់អំណាច។ លោកថាក់ស៊ីន អាយុ ៧៦ឆ្នាំ បានចំណាយពេល ១៥ឆ្នាំ ក្នុងការនិរទេស បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង […]

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិ ទណ្ឌិត សម រង្ស៊ី 

យោងតាមលិខិតមួយទំព័រនៅថ្ងៃទី៤ ខែកញ្ញា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ស្នើសុំឱ្យដកសញ្ជាតិទណ្ឌិត សម រង្ស៊ី និងបក្សពួក ដោយចោទថា ក្រុមនេះមានចេតនាលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ។  ប្រតិកម្មរបស់កងយោធពលខេមរភូមិន្ទកម្ពុជាធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី និងបក្សពួកបាននិយាយថា រាជរដ្ឋាភិបាល បានគម្រាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ។ ការរិះគន់នេះត្រូវបានអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ក្រុមទណ្ឌិត សម រង្សុី។ អគ្គបញ្ជាការដ្ឋានបានបញ្ជាក់ថា […]