ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្វាគមន៍កងទ័ពកូរ៉េខាងជើង និងប្រជាជននៅក្រៅប្រទេស ហើយបានគូសបញ្ជាក់ពីជំហរសុវត្ថិភាពរបស់ប្រទេសរបស់លោក។ នៅក្នុងសុន្ទរកថា សម្រាប់ថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ថ្ងៃ៩កញ្ញា លោក Kim បាននិយាយថា “ខ្ញុំសូមគោរពការប្រយុទ្ធយ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ មន្រ្តីយោធា និងទាហានដែលត្រូវបានបញ្ជូនក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស”។ លោក Kim បាននិយាយថា “ឥឡូវនេះ គ្មាននរណាម្នាក់អាចប៉ះពាល់ដល់ស្ថានភាព និងសុវត្ថិភាពរបស់ប្រទេសរបស់យើងដោយអ្វីនោះទេ […]
Author: rotha
ផ្លូវចិត្តល្អប្រសើរ ឈិត សុវណ្ណបញ្ញា វិលមកកាន់ក្បាលមេក្រូបំពេរអារម្មណ៍អ្នកគាំទ្រជាថ្មី !
ទោះបីជាខកខានក្នុងការឡើងឆាក កាន់ក្បាលមេក្រូជាង៧ឆ្នាំ តែតារាចម្រៀង ឈិត សុវណ្ណបញ្ញា នៅតែមានទឹកដមសម្លេងល្អ និងមានរូបសម្រស់ស្រស់ស្អាត បន្ទាប់ពីប្រកាសវិលត្រឡប់មកវិស័យចាស់វិញ ក្រោយវិប្បត្តិផ្លូវចិត្តបានធូរស្បើយ ។ មកទល់ពេលនេះមានរយៈពេលជាង៧ឆ្នាំហើយដែលតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងចោល ដោយមិននឹកស្តាយស្រណោះ ដោយសារតែមានបញ្ហាជាច្រើនបានកើតឡើងចំពោះនាង ជាពិសេសគឺនាងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតរត់រកព្រះធម៌ដើម្បីជួយសង្រ្គោះជីវិត ។ ដោយឡែកនៅក្នុងឱកាសបិណ្ឌ១នេះស្រាប់តែកញ្ញា ឈិត សុវណ្ណបញ្ញា បានប្រកាសជាសាធារណថា នាងវិលត្រឡប់មកវិស័យចម្រៀងវិញហើយ ដោយធ្វើជាតារាចម្រៀងឯករាជ្យ មិនចូលជ្រកក្នុងផលិតកម្មណាមួយទៀតទេ […]
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកខេត្តព្រះវិហារ ៥គោលដៅ ២,៦១៨គ្រួសារ ស្មើ ៨,៤៨៣នាក់
ប្រជាពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារបន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បើទោះបីមានជនភៀសសឹកមួយចំនួនត្រឡប់ទៅកាន់លំនៅឋានបណ្តើរក៏ដោយ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៩ ខែកញ្ញានេះក៏នៅតែបន្តដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៥ គោលដៅក្នុងខេត្តព្រះវិហារចំនួន ២,៦១៨គ្រួសារ ស្មើ ៨,៤៨៣នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនមានបញ្ជាឲ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំភ្លឺដោយឆ្លើយតបទៅនឹងចម្ងល់ថា តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់? សម្តេចធិបតីបញ្ជាក់យ៉ាងខ្លី គឺគ្មានទេ។ សម្តេចពន្យល់ថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ្ឌអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។ ការចេញមកបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃអង្គារ៍នេះ ធ្វើឡើងឆ្លើយតបទៅស្ថានការណ៍មួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ សូមជម្រាបជូនថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជានឹងធ្វើការបាញ់ប្រហារមកលើទាហានកម្ពុជាមុន […]
មនុស្ស ១៩នាក់ស្លាប់នៅប្រទេសនេប៉ាល់ក្នុងការតវ៉ាជុំវិញអំពើពុករលួយ និងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់នៅក្នុងទីក្រុងចំនួន ២ កាលពីថ្ងៃចន្ទនៅក្នុងការតវ៉ាដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ ខណៈដែលប៉ូលីសនៅក្នុងរដ្ឋធានីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូទៅលើក្រុមអ្នកតវ៉ាដែលព្យាយាមសម្រុកចូលសភាដោយកំហឹងចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយសង្គម និងអំពើពុករលួយ។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ៍។ មន្ត្រីក្នុងតំបន់បាននិយាយថា បាតុករមួយចំនួនដែលភាគច្រើនជាយុវជនបានចូលទៅក្នុងអគារសភាក្នុងទីក្រុង Kathmandu ដោយទម្លុះរបាំង ដុតរថយន្តសង្គ្រោះបន្ទាន់ និងគប់ដាក់ទៅប៉ូលិសដែលយាមសភា។ មន្ត្រីប៉ូលិស Shekhar Khanal បានប្រាប់ Reuters ថា មនុស្សជាង ១០០នាក់ […]
លោកស្រី Paetongtarn បារម្ភសុខភាពរបស់ឪពុក បន្ទាប់ពីតុលាការកំពូលតម្រូវឱ្យជាប់ពន្ធនាគារ ១ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់ឪពុកលោកស្រី បន្ទាប់ពីតុលាការកំពូលបានសម្រេចថា លោក Thaksin Sinawatra ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១ឆ្នាំ។ នេះបើតាមកាសែត Khaosod English ។ លោក Thaksin Sinawatra អាយុ ៧៦ ឆ្នាំបានប្រកាសទទួលយកសាលក្រមរបស់តុលាការ ដែលតម្រូវឱ្យលោកជាប់ពន្ធនាគារ១ឆ្នាំ នៅក្នុងសំណុំរឿងនៅមន្ទីរពេទ្យជំនួសឲ្យការជាប់ពន្ធនាគារ។ ក្នុងសេចក្ដីថ្លែងការណ៍មួយតាមបណ្តាញសង្គម លោក […]
ជនភៀសសឹកខេត្តព្រះវិហារ ៦គោលដៅ ២,៦៧៦គ្រួសារ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រជាពលរដ្ឋភៀសសឹក ចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់សមរភូមិជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បន្តទទួលបានការរៀបចំផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌។ គិតត្រឹមនៅថ្ងៃទី៨ ខែកញ្ញា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តដឹកនាំក្រុមការងារយុវជនបន្តផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនដល់មានជនភៀសសឹក ៦គោលដៅក្នុងខេត្តព្រះវិហារចំនួន ២,៦៧៦គ្រួសារ ស្មើ ៨,៨១៩នាក់ ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]
ត្រាំ ព្រមានក្រុមហាម៉ាស ឱ្យទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា
ប្រធានាធិបតីអាមេរិក បានព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Truth Social បានគូសបញ្ជាក់ថា អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក ហើយឥលូវវាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ទន្ទឹមគ្នានេះលោកបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ ដោយបញ្ជាក់បន្ថែមថា នេះជាការព្រមានលើកចុងក្រោយរបស់លោក។ ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយធានានូវការវិលត្រលប់មកវិញនៃកងទ័ពទាំង ១៨នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួនពីកងទ័ពថៃ គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន តាមទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំង […]
អ្នកនាង គង់ សុជាតិ បង្ហាញពីភាពអស្ចារ្យនៃអាកាសយានដ្ឋានអន្តរជាតិតេជោ !
ខណៈពេលដែលទៅថតនិងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីពេលថ្មីៗនេះ អ្នកនាង គង់ សុជាតិ បានបង្ហាញនូវអារម្មណ៍រីករាយ និងបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណ ខ្មែរ យ៉ាងស្រស់ស្អាត ដើម្បីផ្សព្វផ្សាយនិងបង្ហាញឱ្យពិភពលោកបានឃើញពីអាកាសយានដ្ឋានអន្តរជាតិដ៏អស្ចារ្យរបស់ កម្ពុជា ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៥នេះតទៅហើយ សិល្បករសិល្បការិនី និងអ្នកបង្កើតមាតិជាច្រើនបាននាំស្វែងយល់ និងផ្សព្វផ្សាយពីអាកាសយាដ្ឋានដ៏អស្ចារ្យមួយនេះដើម្បីឱ្យពិភពលោកបានស្គាល់ ។ ស្ថិតក្នុងសម្លៀកបំពាក់បុរាណ អ្នកនាង គង់ សុជាតិ […]

